អាជ្ញាធរជាតិអប្សរាបង្កើន ការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

(សៀមរាប)៖ ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌ ដ៏មានតម្លៃកាត់ថ្លៃមិនបាន សម្រាប់មនុស្សជាតិទូទាំងសកលលោក ជាពិសេសសម្រាប់ជាតិខ្មែរ ទាំងមូល។ បេតិកភណ្ឌដ៏មានតម្លៃនេះ បានធ្វើឱ្យអ្នកស្រាវជ្រាជាតិ និងអន្តរជាតិបង្កើនការយកចិត្តទុកក្នុងការសិក្សា ដើម្បីស្វែងរកនូវអាថ៌កំបាំង នៃប្រវត្តិសាស្ត្រដែលបាត់បង់តាមសម័យកាល។

ក្នុងករណីនេះ អាជ្ញាធរជាតិអប្សរាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចសិក្សាស្រាវជ្រាវ ការអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិបេតិកភណ្ឌវប្បធម៌ ទាំងបេតិកភណ្ឌវប្បធម៌រូបី ដែលជាមរតកមានរូបរាងទ្រង់ទ្រាយ ដូចជាសំណង់ប្រាសាទ បារាយណ៍ រូបបដិមា វត្ថុសិល្បៈ និងវត្ថុប្រើប្រាស់ផ្សេងៗ ជាដើម និងបេតិកភណ្ឌវប្បធម៌អរូបី ដែលជាមរតកគ្មានរូបរាង មិនអាចប៉ះបាន ដូចជាចម្រៀង តន្ត្រី ល្ខោន និងពិធីសាសនានានា ដែលជាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអារ្យធម៌របស់ដូងតាខ្មែរ។ 

អ្នកស្រុកអង្គរជាមរតករស់ និងជាសាក្សីដ៏សំខាន់ ក្នុងការពន្យល់ណែនាំបង្ហាញពីរបៀបរបប នៃការរស់នៅតាំងពីដូនតារហូតមកដល់ពួកគាត់ ដែលជាកូនចៅជំនាន់ក្រោយ។ មនុស្សដែលរស់នៅក្នុងតំបន់ រមណីយដ្ឋានអង្គរជាអ្នកបន្តវេនពីដូនតា ដែលពួកគាត់ទាំងនោះបានអះអាងថា អ្នករស់នៅក្បែរប្រាសាទ អ្នកថែទាំប្រាសាទ ដូច្នេះហើយទើបអាជ្ញាធរជាតិអប្សរា បានចាត់ទុកអ្នកស្រុកអង្គរថា ជាបេតិកភណ្ឌរស់រហូតតរៀងមក។

អាជ្ញាធរជាតិអប្សរា មិនត្រឹមតែលើកតម្កើងអ្នកស្រុកអង្គរថា ជាបេតិកភណ្ឌរស់ប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនៅតំបន់អង្គរតាមរយៈកិច្ចការនានា ដែលអាជ្ញាធរជាតិអប្សរា បានដាក់ចេញនូវគោលការណ៍មានដូចជា ឧបត្ថម្ភកញ្ចប់ទ្រទ្រង់សុខុមាលភាពស្ត្រីនិង ទារកដែលទើបតែឆ្លងទន្លេហើយថ្មីៗ ឧបត្ថម្ភថវិកា និងគ្រឿងសម្ភារៈដល់ប្រជាពលរដ្ឋ ដែលទទួលរង ដោយភ្លើងឆេះផ្ទះ ចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋខ្វះខាតទឹក ប្រើប្រាស់ដែលជួបប្រទះគ្រោះរាំងស្ងួត កន្លងមកចំនួន៥ លើក ស្មើនឹង៣៥០០០លីត្រ ចូលរួមថវិកាក្នុងពិធីបុណ្យសាសនានានា ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយរន្ទះបាញ់ ជូនស័ង្កសីចំនួន ២០ សន្លឹកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យ។

ពិសេសជាងនេះទៀតនោះ អាជ្ញាធរជាតិអប្សរាបានបង្កើតការងារ ជាច្រើនដល់អ្នកស្រុកអង្គរ ដើម្បីលើកកម្ពស់ដល់សេដ្ឋកិច្ចគ្រួសារ របស់ពួកគាត់តាមរយៈការបង្កើត ឱ្យមានទេសចរណ៍រទេះគោ ការផ្តល់ថាមពលបន្ទះសូឡា ដែលប្រើដោយកម្តៅព្រះអាទិត្យ បង្កើតក្រុមសន្សំលុយក្រុមជួយខ្លួនឯង ផ្តល់ពូជកសិកម្ម ព្រមទាំងបច្ចេកទេសនៃការដាំដុះ ស្តាប្រព័ន្ធទឹក និងកសាងបារាស់ទឹក ដើម្បីសម្រួលដល់ការធ្វើការកសិកម្ម ការកសាងផ្លូវ និងជួសជុលផ្លូវក្នុងតំបន់អង្គរ ការផ្តល់ពូជត្រី ការផ្តល់ពូជឫស្សីទំពាំផ្អែម និងកិច្ចការងារយ៉ាងសន្ធឹកសន្ធាប់ ដទៃទៀតដែលបានផ្តល់ផងប្រយោជន៍ ទាំងប្រយោល និងទាំងចំពោះដល់ពួកគាត់ផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ស្រុក/ក្រុង និងស្រុក ២១ឃុំ/សង្កាត់ និង១១២ភូមិ មានប្រជាពលរដ្ឋរស់នៅប្រហែល ១២ម៉ឺននាក់ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ពីអាជ្ញាធរជាតិអប្សរា៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាជ្ញាធរជាតិអប្សរាបង្កើន ការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបង្កើន ការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបង្កើន ការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបង្កើន ការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបង្កើន ការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ