បទពិសោធន៍​ជីវិត ដែល​កូន​របស់​ខ្ញុំ បាន​បង្រៀន​ខ្ញុំ​

បទពិសោធន៍​ជីវិត ដែល​កូន​របស់​ខ្ញុំ បាន​បង្រៀន​ខ្ញុំ​

១. កុំ​ខ្លាច​
​កូន​របស់​ខ្ញុំ នៅ​មិន​ស្ងៀម​សោះ គេ​ចេះតែ​ចង់​ធ្វើ​នេះ ធ្វើ​នោះ​។ គេ​ខំប្រឹង​ដើរ ទាំង​ឈរ​មិនទាន់​ស្រួលបួល​ផង ... រឿងនេះ បាន​បង្រៀន​ឲ្យ​ខ្ញុំ​ដឹង​ថា ធ្វើ​ជា​មនុស្ស កុំ​ខ្លាច ត្រូវតែ​ហ៊ាន​ធ្វើ នូវ​អ្វី​ដែល​យើង​ចង់​ធ្វើ​។​

២. ប្រកួត​នឹង​អំណាច​
​ពេលខ្លះ គេ​ហ៊ាន​ត​រ៉ា​នឹង​ខ្ញុំ ហើយ​ស្រែក​ដាក់​ខ្ញុំ ទាំង​ដឹងថា ខ្លួនឯង​មិន​ឈ្នះ​ខ្ញុំ ... គេ​ក៏​បាន​បង្រៀន​ខ្ញុំ​ដែរ​ថា ត្រូវ​ហ៊ាន​រើរ​បម្រាស់ និង​និយាយ​ពី​តម្រូវការ ដែល​យើង​ចង់បាន​។​

៣. កុំ​ឈប់រៀន​
​គេ​បាន​បង្រៀន​ខ្ញុំ​ថា ការរៀន មិន​អាច​បញ្ចប់​បាន​ទេ​។ គេ​ដឹងថា គេ​អាច​ដើរ គេ​អាចនិយាយបាន​ហើយ ប៉ុន្តែ គេ​នៅតែ​ព្យាយាម​ធ្វើ​វា​ទៀត ដោយ​វិធី​ផ្សេងៗ​គ្នា​។​

៤. សាកល្បង អ្វី​ដែល​ថ្មី​
​គេ​ចង់ដឹង ចង់​លឺ និង​សាកល្បង​អ្វី​ដែល​ថ្មី ដោយ​មិន​ខ្លាច​អ្វី​នោះទេ​។ ពេលខ្លះ គេ​មិន​អាច​ធ្វើ​វា​បាន មិន​អាច​យកឈ្នះ​វា​បាន ប៉ុន្តែ គេ​មិនដឹង​បោះបង់​ចោល​ឡើយ ដរាបណា​មិន​ជោគជ័យ​។ គេ​ចង់​ដើរ ទោះបីជា​ដួល ឬ​ពិបាក​យ៉ាងណា ក៏​គេ​នៅ​តែ​ធ្វើ រហូត​បាន​សម្រេច​ដែរ​។​

៥. ស្រឡាញ់​
​គ្រប់​ពេល​ដែល​គេ​មើល​មក​ខ្ញុំ និង​មនុស្ស​ដ៏​ទៃ គឺ​បង្កប់​នូវ​សេចក្តីស្រឡាញ់ និង​ចូលចិត្ត មិន​ថា​គេ​នោះ​ធ្លាប់​វាយ ឬ​ធ្វើ​បាប​គេ​ឡើយ​៕

​ប្រភព ៖ Lifehack
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។