អាចម៍ត្រចៀក​កូន​ច្រើន ខ្ញុំ​អាច​យក​សំឡី ត្បាល់​ចេញ​បានទេ​?

អាចម៍ត្រចៀក​កូន​ច្រើន ខ្ញុំ​អាច​យក​សំឡី ត្បាល់​ចេញ​បានទេ​?

ខ្ញុំ​ធ្លាប់​លឺ​គេ​និយាយ យើង​មិន​គួរ​យក​សំឡី ឬ​របស់​ណាមួយ ញ៉ុក​ចូលក្នុង​ត្រចៀក​របស់​កូន​ក្មេង​នោះ​ទេ តើ​វា​ជា​ការពិត​ដែរ​ឬទេ​? ប៉ុន្តែ ខ្ញុំ​សង្កេត​ឃើញ មាន​អាចម៍ត្រចៀក​ច្រើនណាស់ តើ​យើង​គួរ​សម្អាត​បែបណា​ទៅ​?

​ចម្លើយ​
​វា​ជា​ការពិត​ណាស់ ការយក​សំឡី ឬ​របស់​អ្វីមួយ ញ៉ុក​ចូលក្នុង​ត្រចៀក​កូនក្មេង គឺជា​រឿង​មិនល្អ​ឡើយ ពីព្រោះ វា​អាច​ធ្វើ​ដាច់ ឬ​ខូចខាត​ក្រដាសត្រចៀក​កូន​។ ក្រៅពីនេះ វា​ក៏​អាច​បង្ក​មេរោគ ឬ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ទៀត​ផង​ដែរ​។​

ការសម្អាត និង​ដុសលាង​ត្រជាក់​ខាងក្រៅ តាម​វិធី​ធម្មតា គួរតែ​អាច​ដោះស្រាយ បញ្ហា​អាចម៍ត្រចៀក​កូន​បាន​។​

​អាចម៍​ត្រចៀក ជួយ​ការពារ​ក្រដាស​ត្រចៀក មិន​ឲ្យ​ស្ងួត ឬ​សើម​ពេក​។ អាចម៍​ត្រចៀក ជួយ​ការពារ​ការឆ្លង​មេរោគ​។ អាចម៍​ត្រចៀក អាច​ការពារ​ក្រដាស​ត្រចៀក ពី​គ្រោះថ្នាក់​នានា​។​អាចម៍​ត្រចៀក ក៏​ជា​អង្គប់​ចាប់​ធូលី​ដី របស់​កខ្វក់ និង​ភាគល្អិត​តូចៗ​ផងដែរ​។

​អ្នកខ្លះ ទំនងជា​មាន​អាចម៍ត្រចៀក​ស្ងួត ឬ​សើម​ជាង​ធម្មតា ហើយ​ក្នុង​ករណី​ខ្លះ អាចម៍​ត្រចៀក នឹង​កើនឡើង​លើស​ធម្មតា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ទះ បង្ក​រោគ ឬ​ធ្វើឲ្យ​អ្នកស្តាប់​លែងលឺ​។ ទោះបីជា​យ៉ាងនេះក្តី អ្នក​មិន​ត្រូវ​ព្យាយាម រុក ឬ​ត្បាល់​វា​ដោយ​ខ្លួនឯង​ឡើយ​។​

​ប្រសិនបើ​អ្នក​គិតថា កូន​របស់​អ្នក មាន​អាចម៍ត្រចៀក​ច្រើន ខុស​ពី​ធម្មតា អ្នក​គួរតែ​យក​គេ ទៅ​ជួប​គ្រ​ពេទ្យ​ជំនាញ​ត្រចៀក ពីព្រោះ មាន​តែ​គ្រូពេទ្យ​ទេ ដែល​មាន​ឧបករណ៍​គ្រប់គ្រាន់ និង​មាន​សុវត្ថិភាព ដើម្បី​ជួយ​កូន​អ្នក​បាន​៕

ប្រភព ៖ BabyCenter
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។