ប្រទះ​ឃើញ​តារា​តៃវ៉ាន់​ម្នាក់​ មាន​ iPhone 7 Plus ប្រើ​មុន​គេ

តារា​សម្ដែង​តៃវ៉ាន់​មួយ​រូប​ឈ្មោះ​ Jimmy Lin កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ផលិតផល​ Apple ដោយ​សារ​គេ​ប្រទះ​ឃើញ​តារា​រូប​នេះ​មាន​ iPhone 7 Plus ប្រើ​ ទាំង​ដែល​ទូរសព្ទ​មិន​ទាន់​ចេញ​ផ្លូវ​ការ​ផង។

 

ប្រទះ​ឃើញ​តារា​តៃវ៉ាន់​ម្នាក់​ មាន​ iPhone 7 Plus ប្រើ​មុន​គេ

 

តាម​រូបភាព​ដែល​ទទួល​បាន​ការ​ចែក​ចាយ​តៗ​គ្នា​លឿន​បំផុត​​​ គេ​ឃើញ​ថា​​ Jimmy Lin កំពុង​ប្រើ​ប្រាស់​​ iPhone 7 Plus ដែល​មាន​ពណ៌​ផ្កាឈូក។ ភិនភាគ​របស់​ទូរសព្ទ​ងាយ​ស្រួល​ចំណាំ​ដោយ​សារ​តែ​ឃើញ​មាន​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ​ ស្រដៀង​នឹង​រូបភាព​បែក​ធ្លាយ​កន្លង​មក។ មក​ទល់​ពេល​នេះ​ Jimmy Lin​ មិន​មាន​​​ការ​ឆ្លើយ​តប​ចំពោះ​​សំនួរ​ទាក់​ទង​នឹង​រូប​ iPhone 7 Plus ខាង​លើ​នេះ​ឡើយ។

 

ប្រទះ​ឃើញ​តារា​តៃវ៉ាន់​ម្នាក់​ មាន​ iPhone 7 Plus ប្រើ​មុន​គេ

 

កន្លង​មក​តារា​សម្ដែង​រូប​នេះ​ក៏​​ធ្លាប់​បាន​​បង្ហោះ​រូប​ទូរសព្ទ​ iPhone 5, 5c និង​ iPhone 6 ទាំង​ដែល​ទូរសព្ទ​ទាំង​នេះ​មិន​ទាន់​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ៕​​​​​​

 

ចុច​អាន៖ iPhone 7 ដាំពេជ្រស្រោបមាសផ្តើមដាក់ឲ្យកុម្ម៉ង់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ thegioididong​​​​​​