រញ្ជួយ​ដី​6​រី​ស្ទ័​រ​នៅ​ភាគ​ខាងជើង​ជប៉ុន

ប្រទេស​ជប៉ុន​នា​ថ្ងៃ​ទី​២០ សីហា ជួប​ប្រទះ​នឹង​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​២​ថ្ងៃ​ជាប់​គ្នា ក៏​ប៉ុន្តែ​បណ្តា​អ្នក​ទទួលខុសត្រូវ​ក្នុង​ពេល​ភ្លាម​ៗ​ពុំ​បាន​រាយការណ៍​ពី​ជន​រង​គ្រោះ ឬ​ពី​ការ​ខូចខាត​ឡើយ ។

យោង​តាម​វិទ្យាស្ថាន​ភូ​គម្ព​សាស្ត្រ​អា​មេ​រិ​ក USGS ថា ការ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​៦​រី​ស្ទ័​រ កើត​មាន​ក្នុង​ដែនទឹក​នា​ភាគ​ខាងជើង​ជប៉ុន​ចម្ងាយ​១៦៧​គីឡូម៉ែត្រ ពី​ទីក្រុង​មី​យ៉ា​គី។ ពុំ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ឡើយ ក្រោយ​ការ​រញ្ជួយ​ដី​ក្រោម​បាតសមុទ្រ​ក្នុង​ជម្រៅ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ​នេះ ។

ការ​រញ្ជួយ​ដី​ថ្មី​នេះ​កើត​មាន​បន្ទាប់​ពី​ការ​រញ្ជួយ​ដី ក្រោម​បាតសមុទ្រ​៥,៣​រី​ស្ទ័​រ​មួយ ដែល​កើត​មាន​នា​ថ្ងៃ​ទី​១៩ សីហា ក្នុង​ដែនទឹក​នៃ​ទីក្រុង​អីុ​បា​រ៉ា​គី​ភាគ​ខាងត្បូង​ហ្វូ​គូ​ស៊ី​ម៉ា ដែល​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ ឬ​ការ​ខូចខាត​ដែរ​៕