កីឡាការិនី​អេ​ហ្ស៊ី​ប​រត់ប្រណាំង​ដួល​សន្លប់​ពេល​ដល់ទី​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​2016

កីឡាការិនី​អត្តពលកម្ម​អេ​ហ្ស៊ី​ប​គឺ​នាង Farma El Sharnouby ត្រូវ​បាន​សែង​ចេញពី​ទីលាន​ប្រកួត​អូ​ឡាំ​ពិ​ក​២០១៦​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ដួល​សន្លប់​ពេល​ចូល​ដល់ទី​ក្នុង​ការ​ប្រកួត​រត់​ចម្ងាយ​៨០០​ម៉ែត្រ​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​១៧ សីហា កន្លង​មក ។

ការ​ដួល​សន្លប់​នេះ​គេ​សង្ស័យ​កីឡាការិនី​រូប​នេះ​មិន​ទាន់​ស៊ាំ​នឹង​អាកាសធាតុ​ក្ដៅ​នៅ​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល ដែល​មាន​សីតុណ្ហភាព​៣២​អង្សា​សេ ៕