Suarez៖ “Messi គឺ​ជា​​សត្វ​ចម្លែក​និង​កីឡាករ​​ល្អ​បំផុត​លើ​លោក”

កីឡាករ Luis Suarez  បាន​សរសើរ​មិត្ត​រួម​ក្រុម  Lionel Messi ថា​ ជា​សត្វ​ចម្លែក​និង​ល្អ​បំផុត​លើ​លោក បន្ទាប់​ពី​អ្នក​ទាំង​ពី​បាន​រួម​ជើង​គ្នា​ជួយ Barcelona ឈ្នះ Real Betis ៦-២ កាល​ពី​យប់​មិញ ថ្ងៃ​បើក​ឆាក La Liga។

 

Suarez៖ “Messi គឺ​ជា​​សត្វ​ចម្លែក​និង​កីឡាករ​​ល្អ​បំផុត​លើ​លោក”

 

ក្នុង​​កីឡាដ្ឋាន Camp Nou ក្រុម​ជើង​ឯក​រដូវ​កាល​មុន Barcelona កំពុង​សម្លឹង​លើក​ពាន​បន្ត ដោយ​ថ្ងៃ​​ដំបូង​លត់​ Real Betis ទក់​សាច់​ដល់​ទៅ​៦​គ្រាប់។ ជ័យជម្នះ​​នេះ​ ​មាន​ការ​ជ្រោមជ្រែង​ខ្លាំង​ពី​​កីឡាករ Luis Suarez  ធ្វើ​បាន​ហ៊ែកទ្រីក និង Lionel Messi ស៊ុត​បាន​២​គ្រាប់​។

 

ក្រោយ​បញ្ចប់​ការ​ប្រកួត​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​រូប​នេះ​បាន​និយាយ​ថា​ ៖”Messi ចាប់​ផ្ដើម​ដូច​ជា​សត្វ​ចម្លែក​មួយ​ក្បាល និង​ជា​កីឡាករ​ល្អ​​បំផុត​ក្នុង​លោក។ អ្វី​ៗ​ទាំងអស់​គូ​ប្រកួត​អាច​ធ្វើ​បាន​​គឺ​មាន​តែ​ការ​ចាញ់​ប៉ុណ្ណោះ ដោយ​សារ​ជើង​របស់​គាត់(Messi)។

 

Suarez បាន​បន្ថែម​ទៀត​ថា​៖” Barcelona គឺ​ជា​ក្រុម​ដែល​គេ​តែងតែ​រំពឹង​និង​ជា​បេក្ខភាព​ឈ្នះ​ពាន​ La Liga រដូវ​កា​ល​នេះ”៕

 

Suarez៖ “Messi គឺ​ជា​​សត្វ​ចម្លែក​និង​កីឡាករ​​ល្អ​បំផុត​លើ​លោក”

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ goal