Duterte ៖ ហ្វីលីពីន​គួរ​តែ​ចាកចេញ​ពី UN និង​បង្កើត​អង្គការ​ថ្មី​ជាមួយ​ចិន​និង​ប្រទេស​ដទៃ

នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធ្វើការប្រឆាំងទៅនឹងអង្គការសហប្រជាជាតិ UN ក្រោយពីអង្គការសហប្រជាជាតិហៅកាត់ថា UN បានធ្វើរិះគន់យ៉ាងខ្លាំងពីសង្គ្រាមប្រឆាំងអ្នកជួញដូរគ្រឿងញៀនរបស់លោក និងបានអំពាវនាវឲ្យលោកបញ្ឈប់សកម្មភាពរបស់ខ្លួនក្នុងការសម្លាប់អ្នកជួញដូរគ្រឿងញៀនទាំងនោះ ដោយគាត់បាននិយាយថា ហ្វីលីពីនគួរតែចាកចេញពី UN ហើយអញ្ជើញចិន និងប្រទេសដទៃទៀតបង្កើតជាអង្គការថ្មីមួយ។

បើតាមរបាយការណ៍មួយរបស់ UN បានបង្ហាញថាចាប់តាំងពីថ្ងៃដែលលោក Duterte ឡើងកាន់តំណែង ជនដែលសង្ស័យថាបានជួញដូរគ្រឿងញៀនប្រមាណជាង ៩០០ នាក់ត្រូវបានសម្លាប់។

គួរបញ្ជាក់ឲ្យដឹងថាក្រោយរងការរិះគន់លោក Duterte ក៏បានធ្វើសន្និសីទកាសែតមួយភ្លាមៗនៅក្នុងន័យប្រឆាំងនឹងការរិះគន់របស់ UN ។ ក្នុងសន្និសីទកាសែតនោះលោកបាននិយាយថា “ខ្ញុំនឹងប្រាប់ទៅពិភពលោកទាំងមូលថាអ្នកឯង (UN) គឺជាអ្នកជំនាញដ៏ឆ្កួតឡប់” គាត់បានបន្ថែមទៀតថា “សម្លាប់ពួកនោះវាស្លាប់ត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែបើត្រឹមតែដាក់ទោសស្រាលៗ ប្រជាជនស្លូតត្រង់ជាច្រើននឹងត្រូវស្លាប់” “ខ្ញុំមិនចង់ជេរប្រមាថអ្នកទេ ប៉ុន្តែយើងនឹងសម្រេចចិត្តក្នុងការដែរគួរតែចាកចេញពី UN ឬបន្ត ហេតុអ្វីយើងត្រូវស្ដាប់សម្ដីរបស់មនុស្សឆ្កួត”។

មិនត្រឹមតែប៉ុណ្ណោះលោក Duterte ក៏បានរិះគន់ UN ថា “គួរតែខ្វល់ខ្វាយពីសមាជិកដទៃរបស់ខ្លួនទៅ “ដែលកំពុងតែធ្វើឲ្យឧក្រិដ្ឋជនជាច្រើនកើនឡើងទូទាំងពិភពលោក” ដែលការរិះគន់នេះគេអាចប៉ានស្មានថាគាត់កំពុងតែសំដៅទៅលើអតីតសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ហ្វីលីពីនគឺ សហរដ្ឋអាមេរិក ។ គាត់ក៏វាយប្រហារទៅកាន់ UN ថា “បើអ្នកហ៊ានរិះគន់ខ្ញុំមួយខ្ញុំនឹងសងទៅអ្នកវិញ ១០ ហើយបើសិនអ្នកជាមនុស្សល្អមែន គួរតែបញ្ឈប់សង្គ្រាមនឹងការកាប់សម្លាប់គ្នាទូទាំងពិភពលោកនៅក្នុងអាណត្តិរបស់អ្នកទៅ”៕

  • Duterte ៖ ហ្វីលីពីន​គួរ​តែ​ចាកចេញ​ពី UN និង​បង្កើត​អង្គការ​ថ្មី​ជាមួយ​ចិន​និង​ប្រទេស​ដទៃ已关闭评论
  • 42 views
  • Hide Sidebar
    A+
Publish on:2016/08/21  Category:ចំនេះដឹង
Tags: