ម៉ានិត បង្ហើបពីក្តីស្រម៉ៃដ៏តូច តែពិតជាបង្កប់ដោយអត្ថន័យ

6 Videos


នរណាៗក៏ជ្រាបដែរថា ម៉ានិត គឺតារាចម្រៀង និង ជាអ្នកនិពន្ធវ័យក្មេងដែលទទួលបានការគាំទ្រ យ៉ាងច្រើនជាពិសេសគឺយុវវ័យតែម្តង ។ ថ្មីៗនេះ ស្នាដៃមួយចំនួនរបស់លោកត្រូវបានមហាជនធ្វើការគាំទ្រ ដោយស្នាដៃទាំងនោះភាគច្រើនគឺជាបទចម្រៀងដែលប្រសូត្រចេញការនិពន្ធថ្មីរបស់កូនខ្មែរពិតៗ ។

ម៉ានិត បង្ហើបពីក្តីស្រម៉ៃដ៏តូច តែពិតជាបង្កប់ដោយអត្ថន័យ

ទោះបីជាស្នាដៃថ្មីរបស់លោកមានការគាំទ្រយ៉ាងណាក្តី ម៉ានិត ក៏នៅតែមានមហិច្ឆតាធំដដែល ដោយ លោកមានក្តីស្រមៃ ២ យ៉ាងទៀត សម្រាប់អាជីពជាអ្នកសិល្បៈមួយនេះ ។ តើតារាម្រៀងប្រចាំផលិតកម្ម ភ្លេងរីខត លោក ម៉ានិត មានក្តីស្រមៃអ្វីទៅហ្ន៎?

ម៉ានិត បង្ហើបពីក្តីស្រម៉ៃដ៏តូច តែពិតជាបង្កប់ដោយអត្ថន័យ

តារយៈសារមួយឃ្លាយ៉ាងខ្លី ដែលតារាចម្រៀង និង ជាកវីនិពន្ធវ័យក្មេង រូបនេះបង្ហោះក្នុងបណ្តាញ សង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្មីៗនេះ ម៉ានិត បានលើកឡើងថា « ក្តីស្រមៃដ៏តូចរបស់ខ្ញុំ គឺខ្ញុំចង់ឲ្យជន ជាតិរបស់ខ្ញុំដឹងថា ចម្រៀងរបស់ខ្ញុំគឺជាស្នាដៃថ្មីដោយមិនចាំបាច់បញ្ជាក់ថា នេះជាបទនិពន្ធថ្មីនោះឡើយ។ ក្តីស្រមៃដ៏ធំរបស់ខ្ញុំមួយទៀត គឺខ្ញុំចង់ឲ្យពិភពលោកបានស្គាល់ ឬចំណាំថា នេះជាចម្រៀងរបស់ខ្ញុំ ត្រឹមតែវិនាទីដំបូងដែលពួកគេបានឮ » ។

ម៉ានិត បង្ហើបពីក្តីស្រម៉ៃដ៏តូច តែពិតជាបង្កប់ដោយអត្ថន័យ

ជាការពិតណាស់ ទោះជានរណាក៏ដោយតែងតែមានក្តីស្រមៃរៀងៗខ្លួន គ្រាន់តែក្តីស្រមៃនោះតិចឬច្រើនតែប៉ុណ្ណោះ តួយ៉ាងដូចជាលោក ម៉ានិត តារាចម្រៀងល្បីម្នាក់ ដែលមានក្តីស្រមៃចង់ឲ្យពិភពលោកទាំងមូល ស្គាល់ស្នាដៃរបស់ខ្លួនដោយគ្រាន់តែពួកគេបានស្តាប់ភ្លាមហើយក៏ដឹងភ្លែតត្រឹមតែវិនាទីដំបូងនេះជាដើម ៕ ជួន នូវ

ម៉ានិត បង្ហើបពីក្តីស្រម៉ៃដ៏តូច តែពិតជាបង្កប់ដោយអត្ថន័យម៉ានិត បង្ហើបពីក្តីស្រម៉ៃដ៏តូច តែពិតជាបង្កប់ដោយអត្ថន័យ