អ្នក​ចែកចាយ​ថ្នាំ​ញៀន​ចាប់​មិន​ចេះ​អស់

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់ និង​ស្ត្រី​វ័យក្មេង​ជា​កម្មករ​រោងចក្រ ញ៉ូ​ស្តា ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ចែកចាយ​ថ្នាំ​ញៀន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ហើយ នា​រសៀល​ថ្ងៃ​ទី​២០ សីហា នេះ បន្ទាប់​ពី​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​19 សីហា 2016 នៅ​ចំណុច​ក្រុម​14 ភូមិ​1 សង្កាត់​1 ក្រុងព្រះសីហនុ​។

យោង​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​ឱ្យ​ដឹង​ថា ថ្ងៃ​ទី​19 សីហា 2016 កម្លាំង​ការិយាល័យ​គ្រឿង​ញៀន​​ចំនួន​5​នាក់ ដឹកនាំ​ដោយ​លោក ឆេ​ង វុ​ទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ក្រុងព្រះសីហនុ បាន​បង្ក្រាប​ករណី​គ្រឿងញៀន​មួយ​នៅ​ចំណុច​ក្រុម​14 ភូមិ​1 សង្កាត់​1​ក្រុងព្រះសីហនុ ។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​2​នាក់ 1-​ឈ្មោះ រឹទ្ធ ង៉ែត ភេទ​ប្រុស អាយុ​18​ឆ្នាំ មុខរបរ​កម្មករ​សំណង់ 2-​ឈ្មោះ ម៉េ​ត សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​23​ឆ្នាំ មុខរបរ​កម្មករ​រោង​ច​ក្រញូវ​ស្តារ អ្នក​ទាំង​2​មាន​ទីលំនៅ​កន្លែង​ឃាត់ខ្លួន​ខាងលើ ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន 1-​ម្ស៉ៅ​ស​ថ្លា​ចំនួន​11​កញ្ចប់ (3​កញ្ចប់​ធំ និង​8​កញ្ចប់​តូច) 2-​ជញ្ជីង​ថឹ្ល​ង​ចំនួន​1 3-​ទូរស័ព្ទ​ដៃ​ចំនួន​5​គ្រឿង 4-​ដប​ជក់​ចំនួន​1 5-​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​1 6-​ដែកកេះ​ចំនួន​5 7-​ប្រាក់​រៀល​ចំនួន​8​ម៉ឺន​រៀល និង​8-​កញ្ឆា​គ្រៀម​ចំនួន​1​កញ្ចប់​តូច ។ អ្នក​ចែកចាយ​បែប​នេះ ចាប់​មិន​អស់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ការិយាល័យ​ជំនាញ​កង​រាជ​អាវុធ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕