បុរសជនជាតិបារាំងឈ្លោះជាមួយ សង្សាភេទដូចគ្នា ហែលទៅកណ្តាលសមុទ្រប៉ងសម្លាប់ខ្លួន

បុរសជនជាតិបារាំងឈ្លោះជាមួយ សង្សាភេទដូចគ្នា ហែលទៅកណ្តាលសមុទ្រប៉ងសម្លាប់ខ្លួន

បុរសជនជាតិ បារាំង ឈ្លោះប្រកែកគ្នាជាមួយសង្សារដែលជាប្រុសដូចគ្នា រួចហើយហែលទឹកទៅកណ្ដាលសមុទ្រ មានបំណងធ្វើអត្តឃាត តែត្រូវសមត្ថកិច្ចក្រុងកែប ជួយទាន់ ពេលវេលា និងបាននាំទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ ហេតុការណ៍នេះបាននាំឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កើតឡើងកាលពីល្ងាចម្សិលមិញ នៅឆ្នេរសមុទ្រ ក្រុងកែប ។

ស្នងការនគរបាលខេត្តកែប លោកឧត្ដមសេនីយ៍ត្រី អីុ សំអុល បានប្រាប់ថា ជនជាតិបារាំងដែលចង់ធ្វើអត្តឃាត ឈ្មោះ chanvin Eric Pierre អាយុ ៥០ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកែវក្រសាំង សង្កាត់-ក្រុងកែប មុខរបរម្ចាស់ Resort ខេមីស៊ី ដោយបុរសរូបនោះ បានលេបថ្នាំជាច្រើនគ្រាប់មុនពេលធ្វើដំណើរទៅសមុទ្រ ហើយហែលទៅកណ្ដាលសមុទ្រ ខាងត្បូងកំពង់ផែកែប ប៉ុនប៉ងសម្លាប់ខ្លួន ដោយមូលហេតុខឹងគូរស្នេហ៍ជាជនជាតិ បារាំង រស់នៅ Resort ជាមួយគ្នា ។

លោក អ៊ី សំអុល បញ្ជាក់ ថា ថា ក្រោយហែលបានប្រហែល ៥០០ ម៉ែត្រពីឆ្នេរយើងបានឃើញ ក៏ទាក់ទងទូកសហគមន៍ដឹកភ្ញៀវទេសចរណ៍ដែលកំពុងដឹកភ្ញៀវពីកោះទន្សាយ មកផែកែបវិញ រួចជួយស្រង់មក ហើយនាំយកទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យខេត្តកែប ។ បន្ទាប់មកបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំរកអាសយដ្ឋាននឹងហេតុការណ៍ពាក់ពន្ធ័ រួចក៏បានជួយបញ្ជូនបន្តមកមន្ទីរពេទ្យខេត្តកំពត ដើម្បីពិនិត្យនឹងជួយសង្គ្រោះបន្តទៀតតាម រថយន្តគិលានសង្គ្រោះស្នងការដ្ឋាននគរបាលខេត្តកែប ។
បុរសជនជាតិបារាំងឈ្លោះជាមួយ សង្សាភេទដូចគ្នា ហែលទៅកណ្តាលសមុទ្រប៉ងសម្លាប់ខ្លួន

បុរសជនជាតិបារាំងឈ្លោះជាមួយ សង្សាភេទដូចគ្នា ហែលទៅកណ្តាលសមុទ្រប៉ងសម្លាប់ខ្លួន

បុរសជនជាតិបារាំងឈ្លោះជាមួយ សង្សាភេទដូចគ្នា ហែលទៅកណ្តាលសមុទ្រប៉ងសម្លាប់ខ្លួន

បុរសជនជាតិបារាំងឈ្លោះជាមួយ សង្សាភេទដូចគ្នា ហែលទៅកណ្តាលសមុទ្រប៉ងសម្លាប់ខ្លួន
បុរសជនជាតិបារាំងឈ្លោះជាមួយ សង្សាភេទដូចគ្នា ហែលទៅកណ្តាលសមុទ្រប៉ងសម្លាប់ខ្លួន

ប្រភព៖ kqube, ABC

  • បុរសជនជាតិបារាំងឈ្លោះជាមួយ សង្សាភេទដូចគ្នា ហែលទៅកណ្តាលសមុទ្រប៉ងសម្លាប់ខ្លួន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/21  Category:ជីវិតនិងសង្គម
Tags: