អាជ្ញាធរ​ណែនាំ​ឲ្យ​ពលរដ្ឋ​ដែល​ទៅលេង​សមុទ្រ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ប្រុងប្រយ័ត្ន​ចំពោះ​ព្យុះ​ ដៀនមុ​

អាជ្ញាធរ​ណែនាំ​ឲ្យ​ពលរដ្ឋ​ដែល​ទៅលេង​សមុទ្រ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ប្រុងប្រយ័ត្ន​ចំពោះ​ព្យុះ​ ដៀនមុ​
លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ២១ សីហានេះ បានបញ្ជាក់ពីស្ថានភាព អាកាសធាតុមិនល្អនៅតាមតំបន់មាត់សមុទ្រ ដោយផ្ទៃសមុទ្រ ថ្ងៃអាទិត្យនេះមានសភាពអាប់អួរ ភ្លៀងនិងរលឹមច្រើន ព្រមទាំងខ្យល់កន្ត្រាក់ ។

លោកឧត្ដមសេនីយ៍បញ្ជាក់ថា ដោយឡែក សម្រាប់នៅឆ្នេរអូឈើទាល មានខ្យល់បក់ខ្លាំង បណ្ដាលឲ្យមានទឹករលកធំៗ ជាអ្វីដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលឆាប់រហ័ស។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ជាក់ថា ព្យុះទី៧ ឈ្មោះ ដៀនមុ (Dianmu) ធ្វើឲ្យអាកាសធាតុនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ច្រើនរាយប៉ាយ នៅស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី២១ ដល់២៦ សីហា ពិសេសនៅតំបន់ឆ្នេរសមុទ្រ និងលើផ្ទៃសមុទ្រ ។

ប្រភព៖ kqube

  • អាជ្ញាធរ​ណែនាំ​ឲ្យ​ពលរដ្ឋ​ដែល​ទៅលេង​សមុទ្រ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ប្រុងប្រយ័ត្ន​ចំពោះ​ព្យុះ​ ដៀនមុ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/21  Category:ជីវិតនិងសង្គម
Tags: