អ្នកលក់ដូរ​ថ្នាំញៀន​ចំនួន​៥​នាក់​ចាប់​បញ្ជូនទៅ​តុលាការ​

ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន០៥នាក់ក្នុងនោះជាស្ត្រីម្នាក់ បន្ទាប់ពីឃាត់ខ្លួនជាបន្តបន្ទាប់ត្រូវបានកម្លាំងជំនាញមន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធខេត្តព្រះសីហនុ បញ្ជូនខ្លួនទៅកាន់សាលាតំបូងហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី០៥សីហានៅតំបន់ឆ្នេរអូឈើទាលមកនៅចំណុចក្រុមទី៧ ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ។

KA-21-08-2016-03

លោក ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធខេត្តព្រះសីហនុបាន ប្រាប់ឲ្យដឹងថា ដោយមានបទពីលោក ឧត្តមសនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថមក កម្លាំងជំនាញ សហការណ៍ជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុអហត្ថក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់ វេលាម៉ោង ១៦ និង៣០នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដឹកនាំដោយរូបលោកផ្ទាល់បាន ចុះបង្ក្រាបករណីការជួញដូរគ្រឿងញៀននៅចំណុចក្រុមទី៧ ភូមិ៤សង្កាត់៤ ខេត្តព្រះសីហនុ។

KA-12-08-2016-01

ឃាត់ជនសង្ស័យបានចំនួន២នាក់៖ ១/ឈ្មោះ ហាយ សុផាន់ណា ភេទប្រុសអាយុ ៣៥ឆ្នាំមុខរបរ រត់ម៉ូតូឌុប ទីលំនៅចំណុចកើតហេតុខាងលើ (ធ្លាប់ជាប់ពន្ធធនាគារម្តងរួចហើយពាក់ព័ន្ធគ្រឿងញៀននេះដែរ) ២/ឈ្មោះ ធីម សុខនីម ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅចំណុចកើតហេតុខាងលើដកហូតវត្ថុតាង៖ ១/ម្ស៉ៅ ស ថ្លា (ម៉ាទឹកកក) ចំនួន២០កញ្ចប់តូចស្មើនឹង៤,៥៨g (ថ្លឹងទាំងសំបក) ២/ដបជក់ចំនួនមួយ ៣/ទូរសព្ទដៃ២គ្រឿង (NokiaចុចពិលនិងHuawei)៤/ដែកកេះ៣, ៥/ថង់ច្រកគ្រឿងញៀនមួយកញ្ចប់ធំ ។

KA-21-08-2016-02

ក្រោយពីមានការសាកសួរយ៉ាងល្អិតល្អន់មក នៅវេលាម៉ោង២២ និង០០នាទីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅចំនុចក្រុមទី១៧ ភូមិ០៤ សង្កាត់០៤ ខេត្តព្រះសីហនុ បានឃាត់ជនសង្ស័យបានចំនួន០៣នាក់ទៀតរួមមាន៖ ១/ឈ្មោះសុខ ងួន ភេទប្រុសអាយុ ៣៥ឆ្នាំមុខរបរ រត់ម៉ូតូឌុប ទីលំនៅ ក្រុម៤២ ភូមិ១ សង្កាត់៤ ក្រុង+ខេត្តព្រះសីហនុ។ ២/ឈ្មោះ សេក សារ៉ែន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី (ទុកទុក) ទីលំនៅភូមិ៤ សង្កាត់៤ ក្រុង+ខេត្តព្រះសីហនុ។ ៣/ឈ្មោះ កន សារិទ្ធិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅសង្កាត់៤ ក្រុង+ខេត្តព្រះសីហនុ។

KA-21-08-2016-07

ដកហូតបានវត្ថុតាង និងសម្ភារ:រួមមាន៖ ១/ម្ស៉ៅពណ៌ស ចំនួន៥កញ្ចប់ ស្មើនឹង១,៤៥g (ថ្លឹងទាំងសំបក) ២/ម្សៅពណ៌ខ្មៅចំនួន៣ កញ្ចប់ ស្មើនឹង១,៦៦g (ថ្លឹងទាំងសំបក)។ ៣/កញ្ឆាគ្រៀមចំនួន២កញ្ចប់ ស្មើនិង១៨,៨១g ។ ៤/ទូរស័ព្ទដៃ០៤គ្រឿង ៥/ម៉ូតូម៉ាកAIR BLADE ចំនួន០១គ្រឿង។ ៦/ម៉ូតូកង់បី(តុក តុក) ចំនួន០១គ្រឿង។ បច្ចប្បន្នវត្ថុតាង និងជនសង្ស័យការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ សមុទ្រខៀវ