តើកូនប្រុស ព្រាប សុវត្ថិ ពិតជាអាចដើរតាមគន្លងឪពុកឬយ៉ាងណា?

6 Videos

សុវត្ថិ មុន្នីវណ្ណ គឺជាកូនប្រុសច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមួយរយៈកន្លងមកនេះ គេបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជ្រួលច្របល់ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារទេព្យកោសល្យសិល្បៈ និង រូបរាងខ្ពស់សង្ហារបស់គេ ។

តើកូនប្រុស ព្រាប សុវត្ថិ ពិតជាអាចដើរតាមគន្លងឪពុកឬយ៉ាងណា?

មានសំណួរជាច្រើនបានចោទឡើងក្រោយមានការបង្ហាញខ្លួនរបស់ សុវត្ថិ មុន្នីវណ្ណ លើបណ្តាញសង្គម ដែលសំណួរទាំងនោះគេបានលើកឡើងថា តើ សុវត្ថិ មុន្នីវណ្ណ អាចនឹងដើរតាមគន្លងរបស់ឪពុកដែរឬទេ? ភ្ជាប់ជាមួយនឹងសំណួរនោះ គេបាននិយាយថា បុរសសង្ហាដែលទើបនឹងពេញកំលោះ សុវត្ថិ មុន្នវណ្ណ ដែលជាកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ គឺជាក្មេងប្រុសម្នាក់ដែលមានសមត្ថភាព និង ទេពកោសល្យខាងផ្នែកសិល្បៈមិនចាញ់ឪពុកឡើយ ។

តើកូនប្រុស ព្រាប សុវត្ថិ ពិតជាអាចដើរតាមគន្លងឪពុកឬយ៉ាងណា?

ជាមួយគ្នានេះដែរ គេនៅចាំបានថា កាលពីឆ្នាំ ២០១១ កន្លងមក លោក ព្រាប សុវត្ថិ ធ្លាប់បាននិយាយប្រាប់ទស្សនាវដ្តីមួយថា លោកចង់ឱ្យកូនប្រុសច្បងរបស់លោកគឺ សុវត្ថិ មុន្នីវណ្ណ ក្លាយជាតារាដែលមានឈ្មោះល្បីជាងលោក ប៉ុន្តែលោកមិនទាន់អាចកំណត់បានជាក់លាក់នៅឡើយទេថា កូនប្រុសរបស់លោកអាចនឹងមានសមត្ថភាពគ្រប់គ្រាន់ក្លាយជាតារាល្បីបានឬអត់នោះ ។

តើកូនប្រុស ព្រាប សុវត្ថិ ពិតជាអាចដើរតាមគន្លងឪពុកឬយ៉ាងណា?

ស្របគ្នានឹងការលើកឡើងតាំងពីអតីតកាលរបស់លោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះគេហាក់សម្លឹងមើលឃើញបន្តិចម្តងៗហើយទៅលើសមត្ថភាព សុវត្ថិ មុន្នីវណ្ណ តាមរយៈការបង្ហាញទេពកោសល្យសិល្បៈ ជាពិសេសរូបរាងខ្ពស់សង្ហារបស់គេក្នុងបណ្តាញសង្គមកាលពីពេលកន្លងមក ព្រោះកាលពីពេលថ្មីៗនេះ ពីមួយថ្ងៃទៅមួយថ្ងៃ សុវត្ថិ មុន្នីវណ្ណ បានធ្វើឲ្យបណ្តាអ្នកលេងសង្គមហ្វេសប៊ុកជ្រួលច្របល់កាន់តែខ្លាំងឡើងៗ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ សុវត្ថិ មុន្នីវណ្ណ កាន់តែមានភាពល្បីល្បាយ ។ ដូច្នេះ សុវត្ថិ មុន្នីវណ្ណ អាចនឹងក្លាយជាតារាល្បីឈ្មោះដែលដើរតាមគន្លងរបស់ឪពុកបានឬយ៉ាងណា មានតែចាំមើលទាំងគ្នាប៉ុណ្ណោះ ៕

សាកល