មូលហេតុបណ្តាលឱ្យកើត «មុន» និង ដំណោះស្រាយ

6 Videos


សំណួរ
នាងខ្ញុំកំពុងជួបបញ្ហាលំបាកមួយ គឺផ្ទៃមុខឡើងគ្រាប់«មុន»បន្តបន្ទាប់ ហើយដោយសារតែបញ្ហានេះដែរ ធ្វើឱ្យស្បែកមុខដែលធ្លាប់តែស្អាតរលោងបានផ្លាស់ប្តូរទៅជាមានខ្ទុះ និង ក្រហេងក្រហូងយ៉ាងអាក្រក់មើល ។ នាងខ្ញុំចង់ដឹងថា មូលហេតុអ្វីដែលបណ្តាឱ្យកើត«មុន» ? ហើយយើងត្រូវដោះស្រាយដូចម្តេច ? តើកត្តាចំណីអាហារអាចជាមូលហេតុបង្កឱ្យកើតរោគ«មុន»ច្រើនដែរ ឬ ទេ ? និង តើយើងត្រូវដោះស្រាយចំពោះយ៉ាងដូចម្តេច ?

ចម្លើយ
មនុស្សវ័យជំទង់ដែលមានអាយុចាប់ពី ១៣ ឡើងទៅអាចជួបនូវបញ្ហាមុនលើផ្ទៃមុខ ។ ចំពោះការកើតមុននេះដែរ គឺដោយសារតែអ័រម៉ូនក្នុងរាងកាយទៅផលិតសារធាតុខ្លាញ់ច្រើនហួសកម្រិត ដែលវានឹងមកបង្កការរាំងស្ទះដល់ក្រពេញ Sebaceous Glands នៅលើស្បែក ។ ហេតុនេះបញ្ហាអាការកើតមុនក៏តែងយាយីនាពេលនេះដែរ ។ ក្រៅពីនេះចំពោះកត្តាបរិភោគអាហារមួយចំនួនក៏ជាមូលហេតុចំបងដែលបង្កឱ្យកើត«មុន»ដូចគ្នានោះ គឺការផឹកភេសជ្ជៈមានជាតិហ្គាស និង អាល់កុលច្រើនជាដើម ។

ក្រៅពីនេះត្រូវចងចាំថាការបរិភោគសារជាតិស្ករ និង ខ្លាញ់ក៏ជាមូលហេតុនាំឱ្យកើតមុនដូចគ្នាទាំងអស់ ។ ដោយឡែកសម្រាប់ក្រុមមនុស្សពេញវ័យវិញ ជំងឺ«មុន»តែងតែយាយី ដោយសារតែមានផ្ទុកទៅដោយសារជាតិពុលនៅក្នុងខ្លួន ។ សម្រាប់ស្ត្រីខ្លះ រោគ«មុន»តែងយាយីនៅពេលជិតមករដូវខែ ។ ក្រៅពីនេះចំពោះអាការរោគផ្សិតលើស្បែកអាឡាក់ស៊ី ឬ សូម្បីតែអាការទល់លាមក ក៏គេតែងឃើញបណ្តាឱ្យកើតរោគមុនផងដែរ ។

បើចង់បំបាត់អាការ«មុន»ឱ្យថមថយចុះនោះ គប្បីធ្វើការតមចំណីអាហារទាំងនេះ ឬ បើបរិភោគត្រូវឱ្យតិចបំផុត ។ ក្រៅពីនេះត្រូវសម្អាតដៃជើង និង ផ្ទៃមុខឱ្យបានល្អដើម្បីចៀសវាងការឆ្លងមេរោគកាន់តែច្រើនលើផ្ទៃមុខហើយអាការ«មុន»ក៏កាន់តែកើតឡើងដែរ ។

អ្នកជំនាញបាននិយាយថា ម្រាមដៃជាភ្នាក់ងារចម្លងមេរោគ ហេតុនេះបើមិនមានភាពចាំបាច់ទេមិនត្រូវយកដៃទៅប៉ះពាល់លើផ្ទៃមុខដែលនាំឱ្យអាការមុនកំព្ុងមានស្រាប់កាន់តែរីកដាល និង កើតអាការកាន់តែធ្ងន់ធ្ងរថែមទៀត ៕