រកឃើញសពសេដ្ឋិនីថៃ ដោយសារគ្រូទាយឈុត

ដោយ សូរ្យសែង ៖   សេដ្ឋិនីប្រចាំស្រុក អាយុ ៧៤ ឆ្នាំ បានរកឃើញសភាពសពឡើងស្អុយទៅហើយ ដេកផ្កាប់មុខ ខោទ្រនាប់ នៅឆ្ងាយពីខ្លួនសព ២ ម៉ែត្រ និង ក្បាលត្រូវគ្រាប់កាំភ្លើង ហើយស្នាមរបួសជើង តាមការសន្និដ្ឋានរបស់ប៉ូលិសថា សពត្រូវបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ កោសល្យវិច័យទៅថា សពស្លាប់ប្រហែល ៦ ថ្ងៃ នៅក្នុងចម្ការអំពៅ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រៈថេត ខេត្តស្រះកែវ ប្រទេសថៃ ។

កូនស្រីរបស់សព អាយុ ៤១ ឆ្នាំ បានប្រាប់ប៉ូលិសថា «ម្តាយរបស់ខ្លួនបានបាត់ពីផ្ទះ កាលពីថ្ងៃទី ១៤ សីហា ជាមួយស្ត្រីខ្មែរម្នាក់ រ៉ាន់ អ្នកជិតខាងគ្នា ។ ម្តាយបានយកទៅជាប់នឹងខ្លួនមានខ្សែក ២ ខ្សែ មួយខ្សែទម្ងន់ ១ តម្លឹង ក្រវិល ១ គូ និង ចិញ្ចៀនមាស ១ វង់ និង មានប្រាក់ ៥.០០០ បាទ» ។

បុរសអ្នកជិតខាងម្នាក់បាននិយាយថា «កាលពីថ្ងៃទី ១៨ ខែសីហា កូនៗរបស់សពបានមកប្រាប់ថា បាត់ម្តាយខ្លួន ៣ ថ្ងៃហើយ ទើបខ្ញុំទៅប្រកូកប្រកាសឱ្យអ្នកភូមិជួយរក តែមិនជួប ក៏ទៅរកគ្រូទស្សន៍ទាយ គ្រូប្រាប់ថា «គេនោះស្លាប់ហើយ សពនៅក្នុងសម្ការអំពៅ ឮដូច្នេះក៏នាំកូនៗ និង អ្នកភូមិទៅចម្ការអំពៅ ក៏ប្រទះឃើញមែន សពមានសភាពជះក្លិនស្អុយ  ៕ (ធីញូវ) អត្ថបទ៖ មតិអ្នក


Related Posts