អាមេរិកប្រកាសប្រើប្រាស់អាវុធ Laser កម្ទេចមីសុីលសត្រូវ បន្ថែមលើខែលការពារមីសុីលដ៏ទំនើប THAAD ដែលមានស្រាប់

បន្ថែមពីលើប្រព័ន្ធខែលការពារមីសុីល THAAD ដ៏ទំនើបរបស់ខ្លួនមានស្រាប់ដែលបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសមហាអំណាចយោធានានានោះ ក្រសួងការពារជាតិអាមេរិកបានប្រកាសប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបំពាក់ដោយអាវុធ Laser សម័យថ្មីបាញ់កម្ទេចកាំជ្រួចមីសុីលល្បឿនលឿនឆ្លងទ្វីបរបស់សត្រូវ ដែលអាចឆ្លងផុតពីខែលការពារមីសុីល THAAD ជាយថាហេតុ ។

អាមេរិកប្រកាសប្រើប្រាស់អាវុធ Laser កម្ទេចមីសុីលសត្រូវ បន្ថែមលើខែលការពារមីសុីលដ៏ទំនើប THAAD ដែលមានស្រាប់

អាមេរិកធ្លាប់បានសាកល្បងដោយជោគជ័យរួចហើយនូវប្រសិទ្ធភាពរបស់អាវុធ Laser (Laser Weapon System) គឺវាអាចបាញ់កម្ទេចគោលដៅរបស់សត្រូវនៅរយៈចម្ងាយជាង២០០គីឡូម៉ែត្រ ក្នុងល្បឿនលឿនបំផុតរហូតដល់ប្រមាណជាង៣គីឡូម៉ែត្រក្នុង១វិនាទី ។

ការប្រកាសប្រើប្រាស់ប្រភេទអាវុធប្រល័យលោកសម័យថ្មី Laser ដ៏ទំនើបរបស់ក្រសួងការពារជាតិអាមេរិកនេះ គឺក្នុងកាលៈទេសៈមួយដែលអាមេរិកកំពុងរងការគំរាមកំហែងពីកាំជ្រួចមីសុិលឆ្លងទ្វីបល្បឿនលឿនរបស់រុស្សុី និងចិនដែលអាចបាញ់ទម្លុះខែលការពារមីសុីល THAAD ជាយថាហេតុណាមួយ និងស្របពេលដែលរុស្សុី និងចិនជាប្រទេសមហាអំណាចយោធាដែរនោះប្រកាសថា បានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីធ្វើសង្គ្រាមបរមាណូ (គ្មានអ្វីក្រៅពីសំដៅទៅលើអាមេរិកនោះទេ) ។

គេហទំព័រ Daily Mail ដ៏ល្បីរបស់អង់គ្លេសបានផ្សព្វផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះថា ទាហានអាមេរិកនឹងធ្វើទំនើបកម្មទៅលើអាវុធ Laser របស់ខ្លួនយ៉ាងពេញទំហឹងនៅឆ្នាំ២០២៣ ខាងមុខ ៕ អត្ថបទ៖ DTN7.COM


អាមេរិកប្រកាសប្រើប្រាស់អាវុធ Laser កម្ទេចមីសុីលសត្រូវ បន្ថែមលើខែលការពារមីសុីលដ៏ទំនើប THAAD ដែលមានស្រាប់

ចាប់ខ្លួនប្រធានប្រតិបត្តិករហិរញ្ញវត្ថុអង្គការឧក្រិដ្ឋកម្មអន្តរជាតិ

អាមេរិកប្រកាសប្រើប្រាស់អាវុធ Laser កម្ទេចមីសុីលសត្រូវ បន្ថែមលើខែលការពារមីសុីលដ៏ទំនើប THAAD ដែលមានស្រាប់

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបច្ចុប្បន្នប្រឈមជាមួយអតីតថ្នាក់ដឹកនាំជុំវិញរឿងអាស្រូវពុករលួយ