ក្មេងប្រុស​ម្នាក់​យក​​ថ្ម​ទូរស័ព្ទ ច្នៃ​ធ្វើ​ពិល​ទុក​បំភ្លឺ​ផ្លូវ​នៅពេល​យប់ បាន​ផ្ទុះ​របួស​សុសសាច់​លើ​ផ្ទៃមុខ ទ្រូង និង ដាច់​ម្រាមដៃ​សន្លប់​ស្តូកស្តឹង​

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានយកថ្មទូរស័ព្ទទៅច្នៃធ្វើពិលទុកបំភ្លឺផ្លូវនៅពេលយប់ ខណៈកំពុងធ្វើវាបានផ្ទុះយ៉ាងកក្រើកផ្ទះបណ្ដាលឲ្យបំណែកថ្មទូរស័ព្ទជះចំសុសសាច់ពេញមុខ និងដខ្លួសរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

KA-7KC

បើតាមម្តាយរបស់ជនរងគ្រោះ ឈ្មោះ សុ រ៉ាន់ ជា បាននិយាយប្រាប់សមត្ថកិច្ចដឹងថា កូនប្រុសរបស់គាត់ឈ្មោះ ឡត សារ៉ុម អាយុ១៦ឆ្នាំ ។ មុនពេលកើតហេតុកូនប្រុសគាត់នៅលើផ្ទះ មិនដឹងជាសម្ងំធ្វើអ្វីនោះទេ ស្រាប់តែមានសំឡេងផ្ទុះយ៉ាងខ្លាំង ហើយបានឮសំឡេងកូនរបស់គាត់ស្រែកអូយយ៉ាងខ្លាំង។ ភ្លាមៗនោះគាត់បានឡើងទៅមើលឃើញកូនប្រុសគាត់ដេកស្តូកស្តឹង និងមានរងរបួសលើផ្ទៃមុខ ទ្រូង និង ដាច់ម្រាមដៃហូរឈាមសព្វកន្លែធ្វើឲ្យគាត់តក់ស្លុតយ៉ាងខ្លាំង ។

សមត្ថកិច្ចមូលដ្ឋានមូលដ្ឋានបានឲ្យដឹងថា ការផ្ទុះនេះដោយសារជនរងគ្រោះបានយកថ្មទូរស័ព្ទច្នៃធ្វើជាពិលសម្រាប់បំភ្លឺផ្លូវនៅពេលយប់ តែពេលកំពុងធ្វើការកែច្នៃនោះ បណ្តាលឲ្យផ្ទុះបង្ករបួសយ៉ាងធ្ងន់ធ្ងរដល់ក្មេងអ្នកធ្វើនោះ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ ហើយក្រុមគ្រូពេទ្យបានបញ្ជាក់ថាមិនមានគ្រោះថ្នាក់ដល់ជីវិតក្មេងប្រុសនោះទេ ៕

KA-2KC