Q&A: តើការឈឺចាប់ពេលរួមភេទ បណ្តាលពីអ្វី ហើយមានដំណោះស្រាយដែឬទេ?

6 Videos


សំណួរ
នាងខ្ញុំរៀបការអស់រយៈពេលជាង ២ ឆ្នាំហើយដោយពេលដំបូងៗពួកយើងរួមភេទទទួលសេចក្តិសុខធម្មតា ប៉ុន្តែក្នុងរយៈពេលកន្លះឆ្នាំមកនេះការរួមភេទនាងខ្ញុំបែរជាទទួលរងការឈឺចាប់ទៅវិញ ។ ពេលខ្លះដោយសារការឈឺចាប់នេះ ធ្វើឱ្យបាត់អារម្មណ៍ ហើយមិនចង់រួមភេទបន្តទៅទៀត ។ នាងខ្ញុំចង់ដឹងថា ការរួមភេទដែលបង្កឱ្យឈឺចាប់នេះបណ្តាលមកពីអ្វី ហើយយើងអាចដោះស្រាយបានដែរឬទេ ?

ចម្លើយ
ការកើតមាននូវអារម្មណ៍ការឈឺចាប់ ក្នុងពេលកំពុងរួមភេទ គឺអាចកើតមកពីបញ្ហាណាមួយក្នុងខ្លួនរបស់អ្នកហើយ ។ ក្នុងនេះអាចផ្តើមចេញមកពីកត្តាជាច្រើនដូចជាអារម្មតានតឹង ការកើតរោគកាមរោគ បញ្ហាខ្វះទឹករំអិលជាដើម ។ ករណីខ្លះអាចកើតចេញពីការឡើងរឹងរបស់សាច់ដុំទ្វារមាសឬសូម្បី មេរោគផ្សិតក្នុងប្រដាប់ភេទ ការដាច់រហែករន្ធប្រដាប់ភេទក្នុងពេលប្រសូត្របុត្រជាដើម ។ ក្រៅពីនេះអាចកើតចេញមកពីមាត់ស្បូន បញ្ហាដុំសាច់ក្នុងស្បូន ការរលាកឆ្អឹងត្រគាក និង ពិសេសការចាប់ផ្តើមរួមភេទក្នុងរយៈពេលខ្លីពេក បានន័យថាខាងស្រីមិទាន់មានទឹករំអិលគ្រាប់គ្រាន់ជាដើម ក៏បង្កឱ្យឈឺចាប់ដែរ ។

បើកើតអាការទាំងនេះ អ្នកចាំបាច់ត្រូវធ្វើការតាមដានអាការរបស់ខ្លួនឯងឱ្យជាក់លាក់ ដើម្បីរកវិធីបំបាត់ទៅវិញ បើក្នុងករណីដោះស្រាយមិនចេញទេ គប្បីទៅជួបគ្រូពេទ្យដើម្បីធ្វើការពិភាក្សាអាការសម្រាប់ដោះស្រាយបន្ទាន់ បើពុំនោះទេ អាការអាចនឹងធ្ងន់ធ្ងរជាងនេះពុំខាន ៕