ម៉ារ៉ាតុនអូឡាំពិក៖ Neko ស្ថិតក្នុង​ចំណោម​កីឡាករ​ដែល​ឈាន​ទៅដល់ទី​ផ្តាច់ព្រ័ត្រ និពន្ធដោយ : ថ្មីៗ       August-21-2016, 10:17 pm         1426

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ម៉ារ៉ាតុនអូឡាំពិក៖ Neko ស្ថិតក្នុង​ចំណោម​កីឡាករ​ដែល​ឈាន​ទៅដល់ទី​ផ្តាច់ព្រ័ត្រកីឡាករ​ខ្មែរ​ដើមកំណើត​ជប៉ុន Takizaki Kuniaki ហៅ Neko បាន​ថេរវេលា​ ២:៤៥:៥៥  ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​១៣៩លើ​វិញ្ញាសា​ម៉ារ៉ាតុន​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅលើ​ទីលាន Sambodromo ក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​។​

Neko គឺជា​អត្ត​ព​លិ​ក​ទី​៦ និង​ចុងក្រោយ​គេ​ដែល​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​កីឡាករ​ហែល​ទឹក ពូ សុវិជ្ជា កីឡាការិនី​ហែល​ទឹក ហែម ថុ​ន​វិ​ទិ​នី កីឡាការិនី​ម៉ារ៉ាតុន លី ណា​រី កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា និង​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី​។​

​ក្នុងចំណោម​អត្ត​ព​លិ​ក​១៥៥​នាក់​លើ​វិញ្ញាសា​ម៉ារ៉ាតុន​នេះ កីឡាករ​១៥​នាក់​បាន​បោះបង់ចោល​ការប្រកួត​ក​ណ្តា​ល​ទី​។ Neko បានទៅ​ដល់ទីមុន​កីឡាករហ្ស៊កដង់ Abu Drais Methkal ពោលគឺលេខរៀងទី​១៣៩។

​កីឡាករ​កេ​ន​យ៉ា Kipchoge Eliud បាន​មេដាយមាស​ជាមួយនឹង​ថេរវេលា ២:០៨:៤៤  កីឡាករ​អេ​ក្យូ​ពី Lilesa Feyisa បាន​មេដាយប្រាក់​ដោយ​ប្រើ​ថេរវេលា ២:០៩:៥៤ ខណៈ​មេដាយ​សំរឹទ្ធ​បាន​លើ​កីឡាករ​អាមេរិក Rupp Galen ដោយ​ប្រើ​ថេរវេលា ២:១០:០៥ ។​