អាមេរិក​បានប្រកាស​ប្រើប្រាស់​អាវុធ Laser កម្ទេច​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​សត្រូវ បន្ថែម​លើ​ខែល​ការពារ​មី​ស៊ី​ល​ដ៏​ទំនើប THAAD ដែលមាន​ស្រាប់​

អាមេរិក៖ បន្ថែមពីលើប្រព័ន្ធខែលការពារមីស៊ីល THAAD ដ៏ទំនើបរបស់ខ្លួនមានស្រាប់ដែលបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសមហាអំណាចយោធានានានោះ ក្រសួងការពារជាតិអាមេរិកបានប្រកាសប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបំពាក់ដោយអាវុធ Laser សម័យថ្មី បាញ់កម្ទេចកាំជ្រួចមីស៊ីលល្បឿនលឿនឆ្លងទ្វីបរបស់សត្រូវ ដែលអាចឆ្លងផុតពីខែលការពារមីស៊ីល THAAD ជាយថាហេតុណាមួយនោះ ។

KA-004N

អាមេរិកធ្លាប់បានសាកល្បងដោយជោគជ័យរួចហើយនូវប្រសិទ្ធភាពរបស់អាវុធ Laser (Laser Weapon System) គឺវាអាចបាញ់កម្ទេចគោលដៅរបស់សត្រូវនៅរយៈចម្ងាយជាង២០០គីឡូម៉ែត្រ ក្នុងល្បឿនលឿន បំផុតរហូតដល់ប្រមាណជាង៣គីឡូម៉ែត្រក្នុង១វិនាទី ។

KA-003N

ការប្រកាសប្រើប្រាស់ប្រភេទអាវុធប្រល័យលោកសម័យថ្មី Laser ដ៏ទំនើបរបស់ក្រសួងការពារជាតិ អាមេ រិកនេះ គឺក្នុងកាលៈទេសៈមួយដែលអាមេរិកកំពុងរងការគំរាមកំហែងពីកាំជ្រួចមីស៊ីលឆ្លងទ្វីបល្បឿន លឿនរបស់រុស្ស៊ី និងចិន ដែលអាចបាញ់ទម្លុះខែលការពារមីស៊ីល THAAD ជាយថាហេតុណាមួយ និងស្របពេលដែលរុស្ស៊ី និងចិនជាប្រទេសមហាអំណាចយោធាដែរនោះប្រកាសថា បានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីធ្វើសង្គ្រាមបរមាណូ (គ្មានអ្វីក្រៅពីសំដៅទៅលើអាមេរិកនោះទេ) ។

KA-005N

គេហទំព័រ Daily Mail ដ៏ល្បីរបស់អង់គ្លេសបានផ្សព្វផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះថា ទាហានអាមេរិកនឹងធ្វើទំនើបកម្មទៅលើអាវុធ Laser របស់ខ្លួនយ៉ាងពេញទំហឹងនៅឆ្នាំ២០២៣ ខាងមុខ ៕

KA-002N
KA-007N
KA-006N
KA-001N