ផ្ទះសំណាក់គ្រូបង្រៀន​តម្លៃ​ត្រឹម ៤ដុល្លារ​សម្រាប់​សិស្ស​បាក់ឌុប

ផ្ទះសំណាក់គ្រូបង្រៀន​តម្លៃ​ត្រឹម ៤ដុល្លារ​សម្រាប់​សិស្ស​បាក់ឌុប
 

ក្នុង​ចំណោម​ផ្ទះ​សំណាក់​រាប់​រយ​នៅ​ខេត្ត​តាកែវ បន្ទប់​នីមួយៗ​សុទ្ធតែ​មាន​តម្លៃ​ជាង ១០ដុល្លារ​ក្នុង​១យប់ ហើយ​ក៏​គ្មាន​បន្ទប់​ណា​នៅ​ទំនេរ​ដែរ​ចំពោះ​រដូវ​ប្រលង​បាក់ឌុប។តែ​សម្រាប់​ផ្ទះ​សំណាក់​គ្រូ​បង្រៀន​វិញ​គឺ​មាន​តម្លៃ​ត្រឹម​តែ ៤ដុល្លារ​ប៉ុណ្ណោះ​ក្នុង១យប់។

 

ផ្ទះសំណាក់គ្រូបង្រៀន​តម្លៃ​ត្រឹម ៤ដុល្លារ​សម្រាប់​សិស្ស​បាក់ឌុប

 

អ្នក​ស្រី ស៊ន គឹមលី បុគ្គលិក​មន្ទីរ​អប់រំ​ខេត្តតាកែវ​ប្រាប់ Sabayថា៖ ផ្ទះ​គ្រូ​បង្រៀន​នេះ​មាន​តែ​១៦បន្ទប់ទេ។ ១បន្ទប់​មាន​តម្លៃ ៤ដុល្លារ​ក្នុង​១យប់ ហើយ​បើ​មាតា​បិតា​សិស្ស​ត្រូវការ​សម្រាប់​កូន​ប្រលង​ត្រូវ​កក់​លុយ​មុន​យ៉ាង​តិច១ខែ។ “តម្លៃ​ខាង​លើ​នេះ​ខ្ញុំ​មិន​ដឹង​ថា​ម៉េច​ទេ តែ​វា​ជា​គោលការណ៏​កំណត់​របស់​មន្ទីរអប់រំ ដើម្បី​សម្រួល​ដល់​ជីវភាព​សិស្ស”។ អ្នកស្រី គឹមលី បញ្ជាក់​ដូច្នេះ។

 

ផ្ទះសំណាក់គ្រូបង្រៀន​តម្លៃ​ត្រឹម ៤ដុល្លារ​សម្រាប់​សិស្ស​បាក់ឌុបអ្នក​ស្រី ស៊ន គឹមលី

 

ចំណែក​លោក ឆាយ ណែម អាយុ ៤២ឆ្នាំ គ្រូ​បង្រៀន​ម្នាក់​មក​ពី​អនុវិទ្យាល័យ​សុខអាន​ទន្លាប់ ប្រាប់​ថា​គាត់​បាន​មក​កក់​បន្ទប់​ផ្ទះ​សំណាក់​គ្រូបង្រៀន​នេះ តាំង​ពី​ខែ​មិថុនា​ឆ្នាំ២០១៦មក​ម្លេះ បើ​មិន​ដូច្នោះ​ទេ​ខ្លាច​រក​បន្ទប់​ស្នាក់នៅ​មិនបាន។ “កៀក​ថ្ងៃ​ប្រលង​រក​បន្ទប់​មិន​បាន​ទេ បើ​រក​បាន​ក៏​ថ្លៃ​ដែរ”។លោក​ណែម​និយាយ។

 

ផ្ទះសំណាក់គ្រូបង្រៀន​តម្លៃ​ត្រឹម ៤ដុល្លារ​សម្រាប់​សិស្ស​បាក់ឌុប​លោក ឆាយ ណែម

 

ក្រៅ​ពី​នាំ​កូន​មក​ប្រលង លោកគ្រូ​ដដែល​បាន​ប្រាប់​ថា​គាត់​មាន​ក្មួយៗ​១០នាក់​ផ្សេង​ទៀត​ត្រូវ​ប្រលង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ ហើយ​ពួកគេ​ទាំងអស់​សុទ្ធតែ​នៅ​មណ្ឌល​ខុសៗ​គ្នា៕

 

ផ្ទះសំណាក់គ្រូបង្រៀន​តម្លៃ​ត្រឹម ៤ដុល្លារ​សម្រាប់​សិស្ស​បាក់ឌុប

 

Sabay សូម​ជូនពរ​ឲ្យ​បេក្ខជន​បាក់ឌុប​ឆ្នាំ​នេះ​ប្រលង​ជាប់​ទាំងអស់​គ្នា!

 

អត្ថបទៈ ជិន​ វេន
រូបថតៈ ទូរសព្ទដៃ