សិស្ស​បាក់​ឌុប​ ចាប់​ផ្ដើម​​ឡើង​ជ្រញ់​ថ្ងៃ​នេះ​ហើយ

សិស្ស​ថ្នាក់​ទី១២ ត្រូវ​ចាប់​ផ្ដើម​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ថ្ងៃ​នេះ​ហើយ។ គេសង្កេត​ឃើញ​ថា នៅ​ឆ្នាំ​នេះ​មាន​ភាព​ស្ងប់ស្ងាត់​ខុស​ពី​ឆ្នាំ​មុន ដោយ​មិន​មាន​ការ​ចែក​ចាយ​វិញ្ញាសា​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ទេ ហើយ​ក៏​គ្មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ទិញ​វិញ្ញាសា​តាម​មណ្ឌល​​ដែរ។

 

សិស្ស​បាក់​ឌុប​ ចាប់​ផ្ដើម​​ឡើង​ជ្រញ់​ថ្ងៃ​នេះ​ហើយ

 

វេលា​ម៉ោង ៥:៣០​នាទី នៅ​មណ្ឌល​វិទ្យាល័យ​បាក់ទូក សិស្ស​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដល់​មណ្ឌល​ប្រលង ប៉ុន្តែ​មិន​បាន​ប្រមូល​ផ្ដុំ​គ្នា​រក​វិញ្ញាសា​ឡើយ។ សិស្ស​ម្នាក់​ឈ្មោះ វត្ថា ដែល​ត្រូវ​ប្រលង​នៅ​មណ្ឌល​ខាង​លើ​ដែរ​បាន​និយាយ​ថា៖ “ឆ្នាំ​នេះ​ដូច​ស្ងាត់​បង… ខ្ញុំ​មក​ដល់​យូរ​ដែរ​ហើយ ដូច​អត់​មាន​ឃើញ​អ្នក​ណា​លក់​វិញ្ញាសា​អី​ទេ ព្រោះ​ភាគ​ច្រើន​គិត​ថា បើ​ទិញ​ក៏​មិន​ត្រូវ ហើយ​មើល​មិន​បាន​ផង”។

 

លោក លី សុផាត ដែល​ជា​អ្នក​រាយការណ៍​មក​ពី​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​មណ្ឌល​ធំ​ៗ២ ក្នុង​ខេត្ត​សៀមរាប​ក៏​មាន​សភាព​ស្ងប់​ស្ងាត់​ដូច​គ្នា ដោយ​មិន​អនុញ្ញាត​ឲ្យ​បើក​កន្លែង​ថត​ចម្លង​ឡើយ។ លោក​បាន​បញ្ជាក់​ទៀត​ថា សិស្ស​ទាំង​អស់​សុទ្ធតែ​ឆ្លើយ​ស្រដៀង​គ្នា គឺ​​យក​ចូល​មិន​បាន ទើប​មិន​នាំ​គ្នា​រក​វិញ្ញាសា​ដាក់​ជាប់​ខ្លួន​។

 

ងាក​ទៅ​មើល​ទំព័រ​ហ្វេសប៊ុក​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ អ្នក​ស្ម័គ្រចិត្ត​ចូល​រួម​សង្កេតការណ៍​បាន​បង្ហោះ​ឡើង​បន្ត​បន្ទាប់​ពី​ស្ថានភាព​មណ្ឌល​នានា ដោយ​បញ្ជាក់​ថា​មាន​សភាព​ស្ងប់​ស្ងាត់​ល្អ ហើយ​គ្មាន​ការ​ថត​ចម្លង​សំណៅ​ឯកសារ​ផ្សេង​ៗ​ឡើយ៕

 

សិស្ស​បាក់​ឌុប​ ចាប់​ផ្ដើម​​ឡើង​ជ្រញ់​ថ្ងៃ​នេះ​ហើយ

 

សិស្ស​បាក់​ឌុប​ ចាប់​ផ្ដើម​​ឡើង​ជ្រញ់​ថ្ងៃ​នេះ​ហើយ

 

សិស្ស​បាក់​ឌុប​ ចាប់​ផ្ដើម​​ឡើង​ជ្រញ់​ថ្ងៃ​នេះ​ហើយ

 

សិស្ស​បាក់​ឌុប​ ចាប់​ផ្ដើម​​ឡើង​ជ្រញ់​ថ្ងៃ​នេះ​ហើយ

 

អត្ថបទ៖ គង់ វិសាល