Nani ៖ Ferguson ប្រៀប​ដូច​ជា​ឪពុក​របស់​ខ្ញុំ​អញ្ចឹង​

ខ្សែបម្រើស្លាបចំណូលថ្មីរបស់ក្លឹប Valencia គឺកីឡាករ Luis Nani ដែលធ្លាប់ជាអតីតកីឡាករលេចធ្លោមួយរូបនៅ Man Utd បាននិយាយកាលពីពេលថ្មីៗថារូបគេចាត់ទុកលោក Ferguson គឺដូចជាឪពុករបស់ខ្លួន ។

ដោយ Nani បាននិយាយថា « United បានផ្ដល់អ្វីគ្រប់យ៉ាងជាច្រើនសម្រាប់ជីវិតរបស់ខ្ញុំ ជាពិសេសគឺ Ferguson សម្រាប់ខ្ញុំគាត់ប្រៀបបាននឹងឪពុកម្នាក់ ជួនកាលគាត់ខឹងនឹងស្រែកដាក់អ្នកនៅពេលធ្វើមិនបានល្អ ក៏បុន្តែបន្តិចក្រោយគេគាត់ទះហើយនិយាយថាប្រឹងប្រែងឡើងកូនប្រុស » ។

Nani បន្តថា « Ferguson ជាគ្រូបង្វឹកដ៏អស្ចារ្យ គាត់មានវិធីសាស្ត្រដឹកនាំដ៏ល្អ ហើយគាត់តែងតែផ្ដល់ឱកាសច្រើនដល់កីឡាករក្នុងក្រុម មានរឿងច្រើនណាស់ដែលខ្ញុំបានរៀនជាមួយគាត់ ហើយគាត់បានធ្វើឲ្យខ្ញុំឲ្យមានរីកចម្រើនក្នុងបាល់ទាត់នេះ ហើយខ្ញុំចាំបានអនុស្សារីយ៍ល្អជាមួយក្រុមជាពិសេសពេលពួកយើងប្រឹងប្រែងរហូតឈ្នះពានជាមួយគ្នា » ។

គួររំលឹកថា Nani ធ្លាប់លេងនៅក្លឹបពេលប្រមាណជា៧ឆ្នាំហើយក្នុងនោះគេបានស៊ុតបញ្ចូលទីចំនួន៤០គ្រាប់ក្នុងការបង្ហាញខ្លួន២៣០ប្រកួតឲ្យ Man Utd ហើយក្នុងនោះគេបានរួមចំណែកជួយក្លឹបមួយនេះឈ្នះពានចំនួន១៣ផងដែរ ។

សូមទស្សនាវីដេអូអំឡុងពេល  Nani លេងនៅក្លឹប  Man Utd ៖

ប្រភព ៖

  • Nani ៖ Ferguson ប្រៀប​ដូច​ជា​ឪពុក​របស់​ខ្ញុំ​អញ្ចឹង​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:វីដេអូ
Tags: