Real បាន​​៣​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី​មួយ តែ​ Atl Madrid ភ្លាត់​ស្មើ​ចុង​ម៉ោង

ក្រុម​រង​ជើង​ឯក​ La Liga ចាស់ Real Madrid រក​បាន​៣​ពិន្ទុ​នៅ​សប្ដាហ៍​ទី​មួយ​របស់​ខ្លួន​បន្ទាប់​ពី​យក​ឈ្នះ ម្ចាស់​ផ្ទះ​ Real Sociedad ក្នុង​លទ្ធផល​ ៣ទល់​នឹង​០។​

 

Real បាន​​៣​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី​មួយ តែ​ Atl Madrid ភ្លាត់​ស្មើ​ចុង​ម៉ោង

 

ចាប់​ផ្ដើម​ការ​ប្រកួត​បាន​តែ​២​នាទី Gareth Bale តែត​នាំ​មុខ​ឲ្យ​ភ្ញៀវ​១គ្រាប់​ មុន​ពេល​  Marco Asensio  ឆ្កឹះ​រំលង​អ្នក​ចាំ​ទី​បន្ថែម​គ្រាប់​ទី​២ បាន​សម្រេច​នៅ​នាទី​៤០។ ចូល​មក​ដល់​តង់​ទី​២ Real Sociedad គ្មាន​ឱកាស​រក​គ្រាប់​បាន​ទេ​ផ្ទុយ​ទៅ​វិញ​ រៀប​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ Bale ដដែល​បាន​បន្ថែម​មួយ​គ្រាប់​ទៀត ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ក្រុម​របស់​លោក Zidane ឈ្នះ​ ៣-០។

 

ដោយ​ឡែក​មួយ​គូ​ទៀត Atl Madrid បាន​ត្រឹម​ស្មើ​ជា​មួយ​ Alavés១-១ ប៉ុណ្ណោះ​នៅ​ការ​ប្រកួត​ក្នុង​ទឹកដី​ខ្លួន​ឯង។ ១ គ្រាប់​របស់​ម្ចាស់​ផ្ទះ​ជា​គ្រាប់​បាល់​ប៉េណាល់ទី​ស៊ុត​បញ្ចូល​ទី ដោយKevin Gameiro ៩០ ហើយ​ ក្រុម​ភ្ញៀវ Alavésវាយ​បាន​តាម​ស្មើ​ភ្លាមៗ​ដោយ​កីឡាករ Manu Garcia៕

 

Real បាន​​៣​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី​មួយ តែ​ Atl Madrid ភ្លាត់​ស្មើ​ចុង​ម៉ោង

 

Real បាន​​៣​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី​មួយ តែ​ Atl Madrid ភ្លាត់​ស្មើ​ចុង​ម៉ោង

 

Real បាន​​៣​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី​មួយ តែ​ Atl Madrid ភ្លាត់​ស្មើ​ចុង​ម៉ោង

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC