តួកគី​រង​គ្រាប់​បែក​អត្តឃាត​​​ដោយ​ក្មេង​​​១២​​​ឆ្នាំ​ក្នុង​រោង​ការ​ សម្លាប់​​​​៥១​​​នាក់​

​​​​​​​​​​ជន​បំផ្ទុះ​​​គ្រាប់បែក​អត្តឃាត​​​មាន​វ័យ​ប្រមាណ​​ ១២​ឆ្នាំ​​ ​បាន​សម្លាប់​​មនុស្ស​​យ៉ាង​តិច​​ ៥១​នាក់ និង​របួស​​៦៩​នាក់ ដោយ​​១៧​នាក់​​របួស​ធ្ងន់​ធ្ងរ​​ ​​​ក្នុង​ពិធី​​មង្គល​ការ​​​​មួយ​​​​ក្នុង​ប្រទេស​តួកគី​​ កាល​ពីយប់​ថ្ងៃ​សៅរ៍​ទី​​២០​​សីហា​​​​។ ​នេះ​បើ​​​តាមប្រសាសន៍​របស់​​ប្រធានាធិបតី​ Erdogan បានប្រាប់​​​ឲ្យ​ដឹង​នា​​ថ្ងៃ​អាទិត្យ​​ម្សិលមិញ។​

 

តួកគី​រង​គ្រាប់​បែក​អត្តឃាត​​​ដោយ​ក្មេង​​​១២​​​ឆ្នាំ​ក្នុង​រោង​ការ​ សម្លាប់​​​​៥១​​​នាក់​
​​​​
​លោក​ថ្លែង​​ថា កន្លែង​កើត​ហេតុ​​​ស្ថិត​នៅ​ជិត​ព្រំ​ដែន​​​ជាមួយ​ប្រទេស​ស៊ីរី​ ភាគ​ខាង​ត្បូង​តួកគី​​ ​​​​​​ដោយ​ជន​អត្តឃាត​​ម្នាក់​អាយុ​​ចន្លោះ​​ពី​ ១២ ទៅ​​១៤​ឆ្នាំ​​​ប៉ុណ្ណោះ។ ​ ការ​​បំផ្ទុះ​​​​​​ជា​ការ​វាយ​ប្រហារ​​​​ថ្មី​​​​បំផុត​​ដែល​​បាន​ធ្វើឲ្យ​ប្រទេស​​​​សមាជិក​អង្គការ​ណាតូ មួយ​នេះ​​​​​ស្ថិត​​​ក្នុង​ឆ្នាំ​​​​​គួរ​​ឲ្យ​​​រន្ធត់ និង​​​ភ័យ​ខ្លាច​។

 

ប្រភព​​ដដែល​បន្ត​ថា ​​​​​​​​ក្រុម​​ភេវករ​​​ IS ​​ច្បាស់​ណាស់​​ជា​​​​​​​​​អ្នក​​នៅ​ពីក្រោយ​ខ្នង​​​​នៃ​ការ​វាយ​ប្រហារ​​​​ដ៏​​សាហាវ​បំផុត​​ប្រចាំ​​ឆ្នាំ​​ ២០១៦​​​​​ ដែល​សំដៅ​​​​​​ទៅ​លើ​​អ្នក​ចូល​រួម​​​​​​​ជា​​​សកម្មជន​​ឃឺដ​ ភាគ​ច្រើន​។ ​​​​

 

​​​​​​​​​​ក្រោយ​កើត​ហេតុ​​ គេ​​​បាន​រក​​​​ឃើញ​​​​​​​អាវកាក់​​បំផ្ទុះ​គ្រាប់​បែក​នៅ​​​ហ្នឹង​កន្លែង​​​​​​ទៀត​ផង។ ​អ្នក​រងគ្រោះ​របួស​​​ម្នាក់​​​​និយាយ​ ​​​​​​​”មុន​ពេល​ផ្ទុះ​​​​យើង​បាន​​អង្គុយ​ជជែក​​គ្នា​លេង​​ជា​មួយ​អ្នក​ជិត​ខាង​​​​​​​​​​ ​ហើយ​គាត់​​​បាន​​ស្លាប់​​​​ហើយ ខណៈ​​អ្នក​ចូល​រួម​ផ្សេង​ទៀត​កំពុង​រាំ​យ៉ាង​សប្បាយ​រីករាយ​។ ​​ចំណែក​​កូន​កំលោះ​​ និង​កូន​ក្រមុំ​​​ ​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​​​​ភ្លាម​ៗ​​ដែរ ​ប៉ុន្តែ​​មិន​របួស​​ធ្ងន់ធ្ងរ​ទេ៕​

 

តួកគី​រង​គ្រាប់​បែក​អត្តឃាត​​​ដោយ​ក្មេង​​​១២​​​ឆ្នាំ​ក្នុង​រោង​ការ​ សម្លាប់​​​​៥១​​​នាក់​

 

តួកគី​រង​គ្រាប់​បែក​អត្តឃាត​​​ដោយ​ក្មេង​​​១២​​​ឆ្នាំ​ក្នុង​រោង​ការ​ សម្លាប់​​​​៥១​​​នាក់​

 

តួកគី​រង​គ្រាប់​បែក​អត្តឃាត​​​ដោយ​ក្មេង​​​១២​​​ឆ្នាំ​ក្នុង​រោង​ការ​ សម្លាប់​​​​៥១​​​នាក់​

 

តួកគី​រង​គ្រាប់​បែក​អត្តឃាត​​​ដោយ​ក្មេង​​​១២​​​ឆ្នាំ​ក្នុង​រោង​ការ​ សម្លាប់​​​​៥១​​​នាក់​

 

តួកគី​រង​គ្រាប់​បែក​អត្តឃាត​​​ដោយ​ក្មេង​​​១២​​​ឆ្នាំ​ក្នុង​រោង​ការ​ សម្លាប់​​​​៥១​​​នាក់​

 

តួកគី​រង​គ្រាប់​បែក​អត្តឃាត​​​ដោយ​ក្មេង​​​១២​​​ឆ្នាំ​ក្នុង​រោង​ការ​ សម្លាប់​​​​៥១​​​នាក់​

 

តួកគី​រង​គ្រាប់​បែក​អត្តឃាត​​​ដោយ​ក្មេង​​​១២​​​ឆ្នាំ​ក្នុង​រោង​ការ​ សម្លាប់​​​​៥១​​​នាក់​

 

តួកគី​រង​គ្រាប់​បែក​អត្តឃាត​​​ដោយ​ក្មេង​​​១២​​​ឆ្នាំ​ក្នុង​រោង​ការ​ សម្លាប់​​​​៥១​​​នាក់​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC​​​​