ហេតុផល ៨ យ៉ាង ដែល​នាំ​ឲ្យ​ដំបៅ​អណ្តាត​

ហេតុផល ៨ យ៉ាង ដែល​នាំ​ឲ្យ​ដំបៅ​អណ្តាត​

​ដំបៅ​អណ្តាត អាច​បណ្តាលមកពី ហេតុផល​ជា​ច្រើន​ប្រភេទ​ខុសៗ​គ្នា ហើយ​ការឈឺចាប់​របស់​វា ក៏​អាច​គិត​ថា​ខ្លាំងក្លា និង​មាន​ទំហំ​ច្រើន​ផងដែរ​។ មូលហេតុ​របស់​វា​មួយចំនួន មានដូចជា ៖

ការប៉ះទង្គិច​
ការ​មាន​របួស​ដោយសារ ការ​ខាំ​អណ្តាត​ដោយ​ចៃដន្យ ការ​ញ៉ាំ​អាហារ ការ​ដុស​សម្អាត​ធ្មេញ​មិនបាន​ល្អ ការ​ទំពារ​របស់​រឹង និង​មាន​ជំងឺ​ដោយសារ​ការ​ដាក់​ធ្មេញ សុទ្ធ​តែ​អាច​បណ្តាលឲ្យ​មាន​ដំបៅ​អណ្តាតបាន​ទាំងអ​ស់​។

ស្ត្រេ​ស​
ស្ត្រេ​ស នឹង​បញ្ចេញ​សារធាតុ​គីមី​របស់​វា​ជាច្រើន ចូលទៅ​ក្នុង​រាងកាយ ដែល​អាច​ប៉ះពាល់ ដល់​កាយ​ទាំងមូល និង​បង្ក​ជា​ដំបៅ​នៅលើ​អណ្តាត​ផង​។

អាហារ​
ការ​ញ៉ាំ​អាហារ​ដូចជា ផ្លែឈើ​ជូរៗ និង​បន្លែ​ដូចជា​ប៉េងប៉ោះ សុទ្ធ​តែ​ធ្វើឲ្យ​ដំបៅ​នៅ​អណ្តាត កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​បាន​។ សូកូឡា សណ្តែកដី និង​ផ្លែ​អាល់​ម៉ុន ក៏​ប្រហែលជា​ប្រឈម​ខ្លាំង នឹង​ការ​កើត​ដំបៅ​នៅ​អណ្តាត​។ កង្វះ​វីតាមីន B6 ក៏​បណ្តាលឲ្យ​មាន​ដំបៅ​នៅ​មាត់ ម្តង​ហើយ​ម្តង​ទៀត​ដែរ រួម​ទាំង​អណ្តាត​ផងដែរ​។

ជក់បារី​
ការជក់បារី អាច​បណ្តាល​ឲ្យ​រលាក​ដល់​អណ្តាត និង​បង្ក​ជា​ដំបៅ​បាន​។ ហើយ​ការផ្តាច់​បារី ក៏​អាច​បង្ក​ជា​បញ្ហា​ដូចគ្នា​ដែរ​។ សម្រាប់​អ្នក​ផ្តាច់​បារី​ជា​លើកដំបូង ប្រហែលជា​អាច​មាន​បញ្ហា​ដំបៅ​នៅ​អណ្តាត ជា​បណ្តោះអាសន្ន​។

បម្រែបម្រួល​អ័រម៉ូន​
បម្រែសម្រួល​អ័រម៉ូន អាច​បណ្តាលឲ្យ​កើត​ដំបៅ ហើយ​វា​ច្រើន​តែ​កើត​លើ ស្ត្រី​ក្នុង​ថ្ងៃ​ខែ​មក​រដូវ​តែម្តង​។

ជំងឺ​មួយ​ចំនួន​
ជំងឺ​រើម អាច​បណ្តាលឲ្យមាន ដំបៅ​ឈឺចាប់​ខ្លាំង​នៅ​អណ្តាត​។ ដំបៅ​ក្រហម​ឈឺ​ខ្លាំង​នេះ គឺជា​រោគសញ្ញា​មួយ នៃ​ជំងឺ​មាត់​ជើងដៃ​ដែរ (HFMD)​។ អ្វី​ដែល​កម្រ​នោះ​គឺថា ដំបៅ​ដោយសារ​របេង ប្រហែល​ជា​កើត​ឡើង​លើ​អណ្តាត​។ អ្នក​ខ្លះ​ដែល​មាន​បញ្ហា​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​ជំងឺ​ក្រពះ​ពោះវៀន ក៏​ប្រឈម​ខ្លាំង នឹង​ការ​កើត​ជា​ដំបៅ​ដែរ​។

ការប្រើ​ថ្នាំ​
ជាធម្មតា ថ្នាំ​មួយចំនួន​ដូចជា ថ្នាំ​បំបាត់​ការឈឺចាប់ ឬ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម Beta-blocker ក៏​អាច​បណ្តាលឲ្យ​មាន​ដំបៅ នៅលើ​អណ្តាត​បានដែរ​។

មហារីក​មាត់​
ដំបៅ​នៅ​មាត់ ប្រហែល​ជា​កើតឡើង ពី​ជំងឺ​មហារីក​មាត់​ផង​។ ភាគច្រើន ជំងឺមហារីក​មាត់ ចាប់ផ្តើម​ចេញពី​អណ្តាត​។ ដំបៅ​នេះ​ច្រើន​តែ​មិន​មាន ការឈឺចាប់​អ្វី​ទាំងអស់ សម្រាប់​ដំណាក់កាល​ដំបូង​។ ប៉ុន្តែ វា​អាច​នឹង​ទ្រាំលែងបាន បើសិនជា​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ហើយ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើសិន​ជា​អ្នក​មាន ដំបៅ​នៅ​អណ្តាត​ជាប់​រហូត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។