មនុស្ស​ប្រុស​-​ស្រី​១៤​នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុងករណី​បទល្មើស​គ្រឿងញៀន​៧​ករណី​កាលពី​ម្សិល​ម៉ិ​ញ​

ភ្នំពេញ:
បញ្ហា​គ្រឿងញៀន​នៅតែ​ជា​ចំណោទ​ដ៏​ស្មុគស្មាញ​សំរាប់​សង្គមជាតិ   បើទោះជា​សមត្ថកិច្ច​ខំព្យាយាម​បង្ក្រាប​ទប់ស្កាត់​ឥត​លោះ​ថ្ងៃ​ក្តី  ជាក់ស្តែង​យោងទៅតាម​របាយការណ៍​បូកសរុប​លទ្ធផល បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៦ (​គិត​ត្រឹម​ម៉ោង​១៦​ល្ងាច​) របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ បាន​ឲ្យ​ដឹងថា  កម្លាំង​នគរបាល បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៧​ករណី ឃាត់ខ្លួន​មនុស្ស​១៤​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១២​នាក់ មុខសញ្ញា​ប្រើប្រាស់​២​នាក់ ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ice) ០.០៧​ក្រាម​, ១​កញ្ចប់​ធំ​និង​៦​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន (wy) ១០​គ្រាប់ និង​កន្លះ​គ្រាប់​។​

​ជនសង្ស័យ​ទាំងនោះ ត្រូវបាន​បង្ក្រាប​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត​មួយចំនួន​៖ រាជធានី​ភ្នំពេញ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, ខេត្តកំពង់ចាម បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៤​នាក់ ,​ខេត្តកំពង់ឆ្នាំង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៤​នាក់​, ខេត្តសៀមរាប បង្ក្រាប​១​ករណី (​ដីកា​) ឃាត់ខ្លួន​ម្នាក់​, ខេត្តបន្ទាយមានជ័យ បង្ក្រាប​២​ករណី ឃាត់ខ្លួន​៤​នាក់​៕s