​ព្រឹត្តិការណ៍​ព័​ត៍​មាន​នយោបាយ​និង​សង្គម​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា​

ភ្នំពេញ:
ព្រឹត្តិការណ៍​ព័​ត៍​មាន​នយោបាយ​សំខាន់ និង​សង្គម ដែលកើត​មាននៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា នេះ រួមមានៈ​
១.​នៅ​ព្រឹក​ទី​២២ ខែសីហា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅ​វិមាន​សន្តិភាព​។​
២.​នៅ​ព្រឹក​ទី​២២ ខែសីហា​៖ លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បើក​វិញ្ញាសារ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។​
៣.​នៅ​ព្រឹក​ទី​២២ ខែសីហា​៖ តុលាការក្រុង​ភ្នំពេញ បើកសវនាការ​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ ចំនួន​ពីរ​នាក់ គឺ​អ្នកស្រី ទេព វ​ន្នី និង​អ្នកស្រី ប៉ូវ សោភា​។ សកម្មជន​ទាំងពីរ​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ខណៈដែល​ដឹកនាំ​ធ្វើ​យុទ្ធនាការ​ពាក់អាវ​ខ្មៅ​នៅក្នុង​តំបន់​បឹងកក់​។​
៤.​នៅ​ព្រឹក​ទី​២២ ខែសីហា​៖ លោក​រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា ដឹកនាំ​សមាជិក​របស់ខ្លួន​មួយចំនួន​យក​ញ្ញត្តិ​ដាក់​ទៅ​រដ្ឋសភា​។​
៥.​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា
​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់  ថ្មគោល បូរី​កីឡា ផ្លូវដែក និង​សហគមន៍​ដីធ្លី​មួយចំនួនទៀត​​លើកគ្នា​ទៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វ​ន្នី និង​អ្នកស្រី ប៉ូវ សោភា​។​S/S