សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកកាសែត​២​នាក់​បើក​ម៉ូតូ​ដេញ​ស្ទាក់​ម៉ូតូ​ពលរដ្ឋ​ដឹកឈើ​៣​ដុំ​ដល់​ក្រោមផ្ទះ

រតនគិរី:
ភ្នាក់ងា​សារពត៌មាន​របស់​អង្គភាព​រស្មី​ព្រះវិហារ​ម្នាក់ និង​ម្នាក់ទៀត​ជា​ភ្នាក់ងារ​សារ​ព​ត៌​អង្គភាព​មាតុភូមិ​ត្រូវបាន​កម្លាំង​នគរបាល ធ្វើការ​ឃាត់ខ្លួន  បន្ទាប់ពី​ពួកគេ​បើក​ម៉ូតូ​ដេញ​កៀរ​ម៉ូតូ​ប្រជាពលរដ្ឋ​ម្នាក់​ដែលមាន​ដឹកឈើ​៣​ដុំ​អោយ​ឈប់ តែ​ប្រជាពលរដ្ឋ​រូបនោះ​ស្មានតែ​ក្រុមចោរ​ក៏​ស្រែ​ករក​អន្តរាគមន៍​ហើយ​ត្រូវ​អ្នកការ​សែត​ទាំង​២​នោះ​ដេញ​កៀរ​អោយ​ឈប់រ​ហូ​តូ​ល​ដល់​ក្រោមផ្ទះ​តែម្តង​។

       ហេតុការណ៍​នេះ​បង្កអោយមាន​ភាព​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៦  នៅផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង  ក្រុង​បាន​លុង ខេត្ត​រតនៈគីរី​។ ចំណែក​កំពូល​អ្នក​តាម​ប្រមាញ់​សារ​ពត៍​មាន​ទាំង​២​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ទី​១​ឈ្មោះ តែ ផានិត អ្នកយកព័ត៌មាន​អង្គភាព​រស្មី​ព្រះវិហារ កាត​សម្គាល់​ខ្លួន ផុតកំណត់​ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០១៦ និង​ទី​២-​ឈ្មោះ ឆែម រ៉ានី ភ្នាក់ងារ​សារព័ត៌មាន អង្គភាព​មាតុភូមិ (​ប្រចាំការ​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង​) កាត​សម្គាល់​ខ្លួន មាន​សុពលភាព​ថ្ងៃ​៣០ ខែតុលា ឆ្នាំ​២០១៦​។​

​ក្រោយពេល​ឃាត់ខ្លួន​សួរនាំ​និង​ត្រួតពិនិត្យ​ឯកសារ​សម្គាល់​រួចហើយនោះ អ្ន​សារ​ពត៍​ទាំង​២​ត្រូវបាន​អនុញ្ញាតអោយ​ត្រលប់​ទៅផ្ទះ​វិញ​ហើយ​។

​ទាក់ទិន​ទៅ​និង​រឿង​មួយ​នេះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង​បានលើកឡើង​ផងដែរ​ថា​បច្ចុប្បន្ន​ភូមិសាស្ត្រ​របស់លោក​ហាក់​​កើតមាន​ករណី​ល្មើសច្បាប់​ច្រើន​គួរកត់សម្គាល់​ទៅហើយ ។ ដូចនេះ​ខាង​កម្លាំង​មាន​សមត្ថកិច្ច​មមាញឹក​ណាស់​ដើម្បី​រក្សារ​ទប់ស្កាត់​បទ​ល្មើស​នានា​។ លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា ក្នុង​ខេត្តរតនគិរី​មាន​អ្នកកាសែត ប្រមាណ​ជាង​៧០​នាក់​ឯណោះ ដែល​សាវតា​ពួកគាត់​ខ្លះ​ជា​អ្នករត់ម៉ូតូឌុប ខ្លះ​ជា​អ្នកលក់​បន្លែ និង​មាន​ទាំង​ជាងសំណង់ ជាដើម​។ គឺ​ដោយសារ​មាន​មេខ្យល់​អូសទាញ​អោយចូល​បម្រើ​លើ​វិស័យនេះ  ដោយ​សន្យាថា​នឹង​ផ្តល់​ប័​ណ្ឌ​សម្គាល់​តួនាទី​ពី​ចាងហ្វាង​កាសែត​នៅ​ភ្នំពេញ ជា​ថ្នូរ​និង​ប្រាក់​ចូល​បម្រើ​ការងារ​នេះ​ក្នុង​ចាប់ពី​១០០​ទៅដល់​២០០​ដុល្លារ​។

 ហេតុផល​មាន​អ្នក​សារ​ពត៍​មាន​ច្រើន​បែបនេះហើយ​មិនដឹងថា​មាន​វិជ្ជាជីវៈ​គ្រប់គ្រាន់​ឬ​អត់​ផង​នោះ ទើប​មាន​ករណី​ដូច​យើង​ឃើញ​ជា​ឧទាហរណ៍​ជាក់ស្តែង​ស្រាប់​ក្នុ​រឿងនេះ​៕s/t