បេក្ខជនប្រឡងមានជាង ៩ម៉ឺននាក់ ចែកជា ១៥៧មណ្ឌល

ភ្នំពេញ ៖ បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមទុតិយភូមិ សរុបមានចំនួន ៩៣ ៧៥២នាក់ ស្រី៤៥ ២៣៧នាក់ ចែកជា១៥៧ មណ្ឌលសំណេរ ស្មើនឹង ៣ ៧៨១បន្ទប់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

សម្រាប់ថ្ងៃទី១គឺ ថ្នាក់វិទ្យាសាស្ត្រ ៖ពេលព្រឹក គីមីវិទ្យា និងជីវវិទ្យា​ ។ ពេលរសៀល ប្រវត្តិវិទ្យា និងភាសាបរទេស ។ ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ពេលព្រឹក ភូមិវិទ្យា ប្រវត្តិវិទ្យា ។ ពេលរសៀល ផែនដី និងបរិស្ថានវិទ្យា និងភាសាបរទេស ។

សម្រាប់ថ្ងៃទី២គឺ ថ្នាក់វិទ្យាសាស្ត្រ ៖ពេលព្រឹក អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា ។ ពេលរសៀល គណិតវិទ្យា ។ ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ពេលព្រឹក គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិទ្យា ។ អក្សរសាស្ត្រខ្មែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ឬហៅថា ការប្រឡងបាក់ឌុប បានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការប្រឡង ដែលមានរយៈពីរថ្ងៃ ចាប់ថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ខណៈក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថា មិនអនុញ្ញាតឲ្យមានការតវ៉ា ចំពោះលទ្ធផលជាដាច់ខាត និងមិនមានការប្រឡងជាលើកទី២។

ក្នុងការប្រឡងថ្ងៃស្អែកនេះ ក៏មិនខុសពីរាល់ឆ្នាំដែរ គឺក្រសួងបានបិទបម្រាម ដល់បេក្ខជនចំនួន៥ចំណុច គឺទី១-ហាមយកទូរស័ព្ទគ្រប់ប្រភេទ ចូលក្នុងមណ្ឌលនិងបន្ទប់ប្រឡង , ទី២-ហាមយកសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលនិងបន្ទប់ប្រឡង , ទី៣-ហាមយកកាបូបគ្រប់ប្រភេទ ចូលក្នុងបន្ទប់និងមណ្ឌលប្រឡង , ទី៤-ហាមយកគ្រឿងអេឡិកត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង និងទី៥-ហាមយកភ្ជាប់នូវទឹកលុបពណ៌ស។

សម្រាប់បេក្ខជនឈ្មោះ ពេជ្រ សូនី មកពីវិទ្យាល័យទួលអំពិល ដែលមានឈ្មោះ ប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ បាននិយាយថា ខ្លួនមានភិតភ័យ ដោយមិនដឹងថា វិញ្ញាសារដែលត្រូវប្រឡងនៅថ្ងៃស្អែកពិបាក ឬស្រួលនោះទេ ហើយក៏មិនអាចដឹងថា វិញ្ញាសារប្រឡងនេះ ត្រូវនឹងវិញ្ញាសារ ដែលខ្លួនបានរៀនត្រៀម ឬក៏អត់ទេ។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បេក្ខជនប្រឡងមានជាង ៩ម៉ឺននាក់ ចែកជា ១៥៧មណ្ឌល

បេក្ខជនប្រឡងមានជាង ៩ម៉ឺននាក់ ចែកជា ១៥៧មណ្ឌល

បេក្ខជនប្រឡងមានជាង ៩ម៉ឺននាក់ ចែកជា ១៥៧មណ្ឌល

បេក្ខជនប្រឡងមានជាង ៩ម៉ឺននាក់ ចែកជា ១៥៧មណ្ឌល

បេក្ខជនប្រឡងមានជាង ៩ម៉ឺននាក់ ចែកជា ១៥៧មណ្ឌល

បេក្ខជនប្រឡងមានជាង ៩ម៉ឺននាក់ ចែកជា ១៥៧មណ្ឌល