ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រម​ខ្លួន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​គាស់​ម្នាក់​ ក្នុង​ចំណោម​គ្នា​២​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង ដើម្បី​លួច​ទ្រព្យសម្បត្តិ ហើយ​លួច​យក​បាន​តែ​លុយ​ចំនួន​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ ទៅ​ទាន់​ធ្វើការ​ឡោម​ព័ទ្ធ​ ចាប់​បាន​វាយ​ទាត់​ធាក់​ ម្នាក់​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន រួច​ទើប​ប្រគល់​ឲ្យ​នគរបាល​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​នេះ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​ ២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​នោះ ឈ្មោះ ប៉ៃ រ៉​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ឡ​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ស្រុក​កំណើត​នៅ​ក្នុងភូមិ​កណ្តាល ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង រីឯ​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ដោយឡែក​ម្ចាស់​បន្ទប់​ដែល​ត្រូវ​ជន​នោះ​គាស់​ឈ្មោះ ឆ​ន ធាង ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​១១៧​ជាន់​ទី​៤ ភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​សាលា​វិស័យ ឃុំ​បោស​ស្រមោច ស្រុក​ប្រសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ម្ចាស់​បន្ទប់​មិន​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ទេ ដោយ​បាន​ទៅ​ដេក​លេង​នៅ​ក្នុង​បន្ទប់​ដែល​ប្អូន​របស់​ខ្លួន​ជួល​ស្នាក់​នៅ​មួយ​កន្លែង​ផ្សេង​ទៀត​។

ខណៈនោះ ជនសង្ស័យ​ក៏​បាន​ធ្វើ​សក​កម្ម​ភាព គាស់​ទ្វារ​បន្ទប់ ចូល​ទៅ​រើ​កកាយ​អីវ៉ាន់​នៅ​ក្នុង​បន្ទប់ លួច​យក​លុយ​បាន​ចំនួន​៣​ម៉ឺន​រៀល រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

បន្ទាប់​មក​បាន​យក​លុយ​ដែល​លួច​បាន​នោះ ប្រគល់​ទៅ​ឲ្យ​បក្ខពួក​ម្នាក់​ទៀត ពេល​នោះ​សំណាងអាក្រក់​មក​ដល់​ត្រូវ​បាន ប្រជាពលរដ្ឋ​ប្រទះ​ឃើញ មានការ​សង្ស័យ ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ដេញចាប់​បាន​ម្នាក់​គឺ​ឈ្មោះ ប៉ៃ រ៉​ន រួច​បាន​ព្រួត​គ្នា​វាយ​ទាត់​ធាក់​ទ្រម​ខ្លួន​ទើបបាន​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​គេចខ្លួន​បាត់​ស្រមោល​៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក ករណីមួយវិញទៀត  ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប៉ុន្តែស្រាប់តែត្រូវកម្លាំង ល្បាតនគរបាល ខណ្ឌឫស្សីកែវ សហការនិងកម្លាំង នគរបាលប៉ុស្ដិ៍ទួលសង្កែ បង្ក្រាបទាន់ពេលនៅ វេលាម៉ោង១៖៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្ទះលក់ដូរគ្មានលេខ ផ្លូវបេតុងក្រុម១៣ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោក មៅ ចាន់ថុន នាយរងផ្នែកនគរបាលយុត្តិធម៌ ខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីកម្លាំងល្បាត នគរបាលខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលប៉ុស្ដិ៍ ទួលសង្កែ បាន យាមល្បាត ក្នុងភូមិសាស្ត្រ ក៏បានប្រទះឃើញបក្ខពួក ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មកឈប់ឈរក្បែរផ្ទះជនរងគ្រោះ ដោយគួរសង្ស័យទើបធ្វើការ ឃាត់ដើម្បីសួរនាំ និងត្រួតពិនិត្យស្រាប់តែ បែកធ្លាយមានបក្ខពួកម្នាក់ ទៀតបានគាស់ផ្ទះចូលទៅសំងំ លួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយបក្ខពួក២នាក់ នៅរង់ចាំនៅខាងក្រៅ ខណៈនោះជនត្រូវសង្ស័យ ទាំង៣នាក់នៅពុំទាន់ លួចបានសម្ភារផង ក៏ត្រូវកម្លាំងនគរបាល ចាប់ក្របួចជាប់វាយខ្នោះភ្លាមៗ តែម្ដងរួមទាំងដកហូតមធ្យោបាយ ធ្វើដំណើររបស់ជនសង្ស័យ មានម៉ូតូ១គ្រឿងផងដែរម៉ាកធូដេពណ៍ ប្រផេះគ្មានស្លាកលេខផងដែរ ។

លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ជនសង្ស័យ ទី១-ឈ្មោះហេង បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាបុគ្គលិក ហាងចំប៉ីស ស្នាក់នៅផ្ទះលេខ២០១ ក្រុម៥, ទី២-ឈ្មោះដួង រតនា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរមិន ពិតប្រាកដស្នាក់នៅ ផ្ទះលេខ០៤៤ និងទី៣-ឈ្មោះសុង តុលា ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨២ ក្រុម១០ ស្ថិតក្នុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រីឯជនរងគ្រោះមានឈ្មោះសុខ វណ្ឌី អាយុ៣៨ឆ្នាំ មានមុខរបរជាកម្មករ រោងចក្រ ស្នាក់នៅចំណុចកើតហេតុ ខាងលើ ។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបន្តឃុំខ្លួន សាកសួរនៅ អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រម​ខ្លួន

ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រម​ខ្លួន

ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រម​ខ្លួន

ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រម​ខ្លួន

ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រម​ខ្លួន