រដ្ឋមន្ត្រី​អប់រំ បើក​វិញ្ញាសារ​ប្រឡង​បាក់​ឌុប​ នៅ​ព្រឹក​នេះ និពន្ធដោយ : ម៉ៅ សុផា       August-22-2016, 8:06 am         444

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋមន្ត្រី​អប់រំ បើក​វិញ្ញាសារ​ប្រឡង​បាក់​ឌុប​ នៅ​ព្រឹក​នេះលោក ហង់ ជួនណារ៉ុង ខាងឆ្វេងរដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​បើក​វិញ្ញាសារ​សម្រាប់​បេក្ខជន​ប្រឡង​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ព្រឹក​ថ្ងៃទី២២ សីហា​នេះ។ លោក ហង់ ជួនណា​រ៉ុ​ន សង្ឃឹមថា បេក្ខជន​ប្រឡង​នឹង​អាចធ្វើ​បានល្អ ដោយ​ពឹងផ្អែក​សមត្ថភាព​ខ្លួន សម្រាប់​ការប្រឡង​បញ្ចប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ​នេះ។

ក្រោយពី​បើក​វិញ្ញាសារ​ប្រឡង​រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​ឈរ​មើល​សកម្មភាព​ត្រួតពិនិត្យ​លើ​បេក្ខជន​ប្រឡង ឃើញថា មិនទាន់មាន​ភាព មិន​ប្រក្រតី​ណាមួយ​កើតឡើង ចំពោះ​បេក្ខជន​ប្រឡង​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នោះទេ។ លោក ចាត់ទុកថា នេះ​មក​បេក្ខជន​ប្រឡង​បាន​ត្រៀមខ្លួន​ច្រើន សម្រាប់​ការប្រឡង​របស់​ពួកគេ។ «ការ​រឹតបន្តឹង​ការប្រឡង​នេះ មិនមែន​ក្រសួង​ចង់​ធ្វើបាប​ពួកគេ​នោះទេ តែ​វា​ជាការ​ពង្រឹង​ជួយ​សិស្ស​ឡើងវិញ ឲ្យ​ពួកគេ​មាន​សមត្ថភាព​ពិត​ក្នុងការ​អប់រំ»។ នេះ​ជាការ​ថ្លែង​របស់លោក ហង់ ជួនណា​រ៉ុ​ន ចំពោះមុខ​អ្នកកាសែត។

គួរ​បញ្ជាក់ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ​នៅ​ឆ្នាំ២០១៦នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២២ និង ២៣ សីហា។ សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ២០១៦នេះ មាន​បេក្ខជន​សរុប​ចំនួន៩៣.៧៥២នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧មណ្ឌល និង ៣.៧៨១បន្ទប់ នៅ​ទូទាំង២៥ រាជធានី-ខេត្ត។សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ក្រសួង​នឹង​ប្រកាស​លទ្ធផល​នៅ​រសៀល​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ រីឯ​មណ្ឌល​នៅតាម​បណ្តា​ខេត្ត​នានា នឹង​ប្រកាស​នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕