ហ្វីលីពីន​ អាច​ដក​ខ្លួន​ពី​សមាជិក​ UN​ ហើយ​បបួល​ប្រទេស​ដទៃ​បង្កើត​អង្គការ​សហ​ប្រជាជាតិ​ថ្មី​

ហ្វីលីពីន​ អាច​ដក​ខ្លួន​ពី​សមាជិក​ UN​ ហើយ​បបួល​ប្រទេស​ដទៃ​បង្កើត​អង្គការ​សហ​ប្រជាជាតិ​ថ្មី​
ថ្លែងក្នុងសុន្ទរកថានៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យនេះ ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូទ្រីកូ ឌូតឺតេ (Rodrigo Duterte) តវ៉ាប្រឆាំងនឹងអង្គការសហប្រជាជាតិ ដែលទាមទារឲ្យលោកបញ្ចប់ការសម្លាប់មនុស្ស ក្នុងសង្គ្រាមប្រឆាំងថ្នាំញៀន ដោយបញ្ជាក់ថា ហ្វីលីពីន អាចបញ្ចប់សមាជិកភាពរបស់ខ្លួនក្នុងអង្គការសហប្រជាជាតិ ព្រមទាំងបបួលប្រទេស ចិន និងប្រទេសដទៃទៀត ឲ្យបង្កើតអង្គការសហប្រជាជាតិថ្មីមួយ ។

កាលពីសប្ដាហ៍មុន អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានជំរុញដល់រដ្ឋាភិបាលទីក្រុង ម៉ានីល ឲ្យបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដែលកើនឡើងយ៉ាងខ្លាំង ដោយមនុស្សយ៉ាងតិច ៩០០ នាក់ ត្រូវបានសម្លាប់ក្រោយពីលោក ឌូតឺតេ ឡើងកាន់អំណាចកាលពីចុងខែ មិថុនា ហើយចាប់ផ្ដើមសង្គ្រាមប្រឆាំងថ្នាំញៀន ។

លោកប្រធានាធិបតី បានបដិសេធចំពោះការចោទរបស់អង្គការសហប្រជាជាតិ អំពីការសម្លាប់មនុស្សដោយគ្មានការទទួលខុសត្រូវ ហើយអញ្ជើញអ្នកជំនាញអង្គការសហប្រជាជាតិ ឲ្យចុះទៅស៊ើបអង្កេតដោយផ្ទាល់ ។ “ខ្ញុំនឹងបង្ហាញពិភពលោកឲ្យគេឃើញថា អ្នកជំនាញទាំងនោះគឺជាអ្នកជំនាញឆ្កួត” លោក ឌូតឺតេ និយាយដូច្នេះ ដោយប្រាប់អ្នកជំនាញរបស់អង្គការសហប្រជាជាតិ កុំរាប់តែចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមថ្នាំញៀន ត្រូវរាប់ចំនួនអ្នកស្លាប់ដោយសារប្រើប្រាស់ថ្នាំញៀនផង ដែលមានចំនួនច្រើនជាងនេះឆ្ងាយណាស់ ។

លោក ឌូតឺតេ វាយប្រហារអង្គការសហប្រជាជាតិ ព្រមទាំងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក ដោយនិយាយថា អង្គការសហប្រជាជាតិ មិនគិតប្រឹងប្រែងធ្វើការរបស់ខ្លួន បែរជាបារម្ភចំពោះការស្លាប់នៃពួកឧក្រិដ្ឋជនទៅវិញ ។ “ខ្ញុំមិនចង់ជេរអ្នកណាម្នាក់ឡើយ ប៉ុន្តែយើងនឹងសម្រេចចិត្តថាតើត្រូវបំបែកចេញពីអង្គការសហប្រជាជាតិ ឬ យ៉ាងណា” ។

ក្នុងពាក្យសម្ដីរិះគន់ធ្ងន់ៗទៅលើអង្គការសហប្រជាជាតិ ថាមិនបានធ្វើកិច្ចការគ្រប់គ្រាន់ ដើម្បីដោះស្រាយភាពស្រេកឃ្លាន និងភេរវកម្ម ព្រមទាំងមិនអាចដោះស្រាយសង្គ្រាមនៅ ស៊ីរី និង អ៊ីរ៉ាក់ ថែមទាំងហៅពួកមហាអំណាចឲ្យទម្លាក់គ្រាប់បែកលើជនស៊ីវិលថែមទៀត, ប្រធានាធិបតី ហ្វីលីពីន បញ្ជាក់ថា លោកនឹងបបួលប្រទេស ចិន និងប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក ឲ្យបង្កើតអង្គការពិភពលោកមួយផ្សេងទៀត ។

ប្រែសម្រួល៖ kqube
ប្រភព៖ theguardian

  • ហ្វីលីពីន​ អាច​ដក​ខ្លួន​ពី​សមាជិក​ UN​ ហើយ​បបួល​ប្រទេស​ដទៃ​បង្កើត​អង្គការ​សហ​ប្រជាជាតិ​ថ្មី​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:កំសាន្ត
Tags: