ទិញសំបុត្រនៅ? Pancake សុខចិត្តផ្អាកកម្មវិធីនៅថៃ តំលៃខ្លួនរាប់ម៉ឺនដុល្លា តែមកខ្មែរជួយតន្រ្តីសប្បុរសធម៌ដំរីអង្គរ!

តារាដ៏ល្បីល្បាញនៅប្រទេសថៃកញ្ញា Pancake ដែលមានតំលៃខ្លួន ខ្ពស់កប់ពពក និងការងាររវល់ស្ទើរគ្មានពេលសំរាក បានច្រានចោលកម្មវិធីនៅប្រទេសថៃ ចំនួនពីរកម្មវិធី ដើម្បីមកប្រទេសកម្ពុជាសប្តាហ៍ក្រោយ សំរាប់តន្រ្តីសប្បុរសធម៌ដំរីអង្គរ ដើម្បីជួយទៅកាន់មន្ទីពេទ្យគន្ធបុប្ផា។

យោងតាមអ្នករៀបចំកម្មវិធី និងអ្នកគ្រប់គ្រងបានបង្ហើបនោះគឺកញ្ញា
Pancake សុខចិត្តច្រានចោលកម្មវិធី ដែលនាងមានតំលៃខ្លួនកប់ពពក តែបែរជាមកកម្មវិធីសប្បុរសធម៌នៅកម្ពុជាទៅវិញ ហើយនិងធ្វើដំណើរទាំងព្រលឹមស្រាងៗ ទៅបន្តការងារនៅប្រទេសថៃវិញ។

គួរបញ្ជាក់ តន្រ្តីនេះធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ទី ២៧ ខែសីហា ឆ្នាំ២០១៦ ដែលនឹងចូលរួមពីតារាចម្រៀង Original នៅប្រទេសកម្ពុជាផងដែរ ។
សំបុត្រមានលក់នៅ
- Chatime (គ្រប់សាខា)
- Brewhouse Coffee (វត្តបុទុម)
- Big Apple Donuts (ទួលគោក)
- My Burger Lab (Norodom)
Tel : 070 346 826 / 093 70 79 09 (Ticket Delivery )   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload