បេប៊ី គេចមុខអ្នកធំ

6 Videos


ថ្មីៗនេះ បេប៊ី លេចមុខខ្លាំង នៅលើឆាកតន្ត្រីតាមស្ថានីយ៍ទូរទស្សន៍ រហូតធ្វើឲ្យបុរសអ្នកមានទ្រព្យជាច្រើន ស្រលាញ់ពេញចិត្ត ចុងក្រោយនេះ «ប្រជាប្រិយ »ទទួលបានពត៌មានថា បេប៊ី ព្យាយាមគេចមុខអ្នកធំម្នាក់ ដែលចង់សាងស្នេហ៍ជាមួយនាង ។

បេប៊ី គេចមុខអ្នកធំ

ពីមួយថ្ងៃទៅមួយថ្ងៃ បេប៊ី កាន់តែស្រស់ស្អាតឡើងៗ ជាពិសេសរាល់ពេល ដែលនាងបង្ហាញខ្លួននៅលើឆាកប្រគុំតន្ត្រីម្តងៗ ធ្វើឲ្យអ្នកទស្សនា មានការចាប់អារម្មណ៍ខ្លាំង ជាមួយការតុបតែងខ្លួននិងក្បាច់រាំរបស់នាង ។

បេប៊ី គេចមុខអ្នកធំ

តាមរយៈរូបសម្រស់ដ៏ផូផង់របស់ បេប៊ី បានធ្វើឲ្យបុរសជាច្រើនចោមរោមសុំស្នេហ៍ មានទាំងអ្នកក្នុងនិងក្រៅប្រទេស ។ប៉ុន្តែនៅពុំទាន់ឃើញ បេប៊ី ជ្រើសរើសយកបុរសណាម្នាក់នៅឡើយទេ ជាពិសេសពេលថ្មីៗនេះ គេឃើញ បេប៊ី ព្យាយាមគេចមុខពីបុរសអ្នកមានទ្រព្យម្នាក់ ដែលព្យាយាមតាមស្រលាញ់នាង ទោះបីជាបុរសរូបនោះ សុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីនាងក្តី ក៏នាងមិនចាប់អារម្មណ៍ដែរ ។

បេប៊ី គេចមុខអ្នកធំ

បេប៊ី បានបង្ហើបប្រាប់ថា នាងមិនទាន់សម្រេចចិត្តជ្រើសរើសយកបុរសណាម្នាក់មកធ្វើជាគូអនាគតនៅឡើយទេ ពីព្រោះនាងចង់ពង្រឹងការងារសិល្បៈឲ្យកាន់តែរឹងមាំជាងនេះបន្តិចសិន ។ អ្នកដែលតាមស្រលាញ់នាងគឺពិតជាមានច្រើនមែន តែនាងពុំព្រមទទួល ហើយក៏ព្យាយាមគេចមិនចង់និយាយច្រើន ៕

អាលីណា

បេប៊ី គេចមុខអ្នកធំ

បេប៊ី គេចមុខអ្នកធំ

បេប៊ី គេចមុខអ្នកធំ

បេប៊ី គេចមុខអ្នកធំ

បេប៊ី គេចមុខអ្នកធំ