Bale រកគ្រាប់បាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឲ្យ Real ឈ្នះនៅថ្ងៃបើកឆាក (មានវីដេអូ Highlight)

ខ្សែប្រយុទ្ធ Gareth Bale បានបន្តបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្រោយពីការបំពេញការតព្វកិច្ចសម្រាប់ក្រុមជម្រើសជាតិវេលស៍ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងពេលក្រុម Real Madrid ទទួលជ័យជម្នះ ៣-០ ក្នុងការប្រកួតបើករដូវកាលនៃក្របខ័ណ្ឌ La Liga នៅលើទឹកដីក្រុម Real Sociedad កាលពីថ្ងៃអាទិត្យ។

Zinedine-Zidane-ft16

Bale បានរកគ្រាប់បាល់បើកឆាកជាមួយនឹងការតែតបាល់បញ្ចូលទីយ៉ាងល្អ នៅនាទី ទី២ និងបានបំពេញជ័យជម្នះរបស់ក្រុមនៅរយៈពេល៤នាទីចុងក្រោយជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងងាយស្រួល ក្រោយពីកីឡាករចំណូលថ្មី Asensio បានរកគ្រាប់បាល់បញ្ចូលទីជាលើកដំបូងរបស់គេសម្រាប់ក្រុម Real នៅនាទី ទី៤០។

ក្រុមរបស់លោក Zinedine Zidane បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៣ជាបណ្តោះអាសន្ននៅលើតារាង La Liga ដោយមានបីពិន្ទុ ក្រោយពីការប្រកួត១លើក ខណៈដែលក្រុម Barcelona និង Sevilla កំពុងនាំមុខនៅលើកំពូលតារាង ដោយសារតែមានគ្រាប់បាល់ច្រើនជាង។

ក្រោយពីគូប្រជែងដណ្តើម ពាន Barcelona បានបង្កើតភាពអស្ចារ្យតាមរយៈការកត់ត្រាជ័យជម្នះ ៦-២ លើក្រុម Real Betis នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃសៅរ៍ សម្ពាធផ្សេងៗបានស្ថិតនៅលើទឹកក្រុម Real ក្នុងការធ្វើឲ្យមានការចាប់ផ្តើមឲ្យបានល្អ។ ពួកគេលេងដោយគ្មានខ្សែប្រយុទ្ធជម្រើសទី១ Cristiano Ronaldo និង Karim Benzema ហេតុនេះ Bale ត្រូវបានចាប់ដៃគូជាមួយនឹង Alvaro Morata និង Asensio ជំនួសវិញ៕

ប្រភពព័ត៌មាន៖ Channel News Asia

The post Bale រកគ្រាប់បាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឲ្យ Real ឈ្នះនៅថ្ងៃបើកឆាក (មានវីដេអូ Highlight) appeared first on CamboSport.