កីឡាករ នីកូ ទទួលបានចំណាត់ថ្នាក់លេខ១៣៩ ក្នុងចំណោម១៥៥នាក់

កីឡាករ នីកូ ហ៊ីរ៉ូស្ស៊ី ដែលជាអត្តពលិកចុងក្រោយគេរបស់កម្ពុជាក្នុងការប្រកួតក្នុងយុទ្ធនាការកីឡាអូឡាំពិក ទីក្រុង Rio បានទទួលចំណាត់ថ្នាក់លេខ១៣៩ ក្នុងវិញ្ញាសាប្រកួតរត់ម៉ារ៉ាតុង ផ្នែកបុរស ដែលត្រូវបានចូលរួមដោយអត្តពលិកសរុបចំនួន១៥៥នាក់ ក្នុងរដ្ឋធានីនៃប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

Neko-ft16

ការប្រកួតនៅលើទីលាន Sambodromo ក្នុងទីក្រុង Rio កាលពីថ្ងៃអាទិត្យ គឺជាវិញ្ញាសាកីឡាចុងក្រោយគេ មុននឹងបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦នៅប្រទេសប្រេស៊ីល។ បើទោះបី នីកូ មិនបានទទួលជ័យជម្នះក៏ដោយ ប៉ុន្តែ យ៉ាងហោចណាស់រូបគេអាចរត់រហូតដល់ទីបញ្ចប់ចុងក្រោយលើវិញ្ញាសាមួយ ដែលមានអត្តពលិកបោះបង់ការប្រកួតដល់ទៅ១៥នាក់។

កីឡាកររត់តំណាងឲ្យកម្ពុជារូបនេះ បានប្រើប្រាស់ថរិវេលា២ម៉ោង ៤៥នាទី និង៥៥វិនាទី ដើម្បីបញ្ចប់ដោយនាំមុខលើកីឡាករម្នាក់គឺ Methkal Abu Drais របស់ ហ្សកដានី ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៤០។

ក្នុងការប្រកួតលើវិញ្ញាសារត់ម៉ារ៉ាតុងមួយនេះ កីឡាករ Eliud Kipchoge របស់កេនយ៉ា ដែលបានប្រើប្រាស់ថិរវេលា២ម៉ោង ៨នាទី និង៤៤វិនាទី ខណៈដែលកីឡាករ Feyisa Lilesa បានឈ្នះមេដាយប្រាក់ជាមួយនឹងថិរវេលា២ម៉ោង ៩នាទី និង៥៤វិនាទី ហើយកីឡាករអាមេរិក Galen Rupp បានឈ្នះមេដាយសំរឹទ្ធ ជាមួយនឹងថិរវេលា២ម៉ោង ១០នាទី និង៥វិនាទី៕

The post កីឡាករ នីកូ ទទួលបានចំណាត់ថ្នាក់លេខ១៣៩ ក្នុងចំណោម១៥៥នាក់ appeared first on CamboSport.