ក្រុមក្រសួងការពារជាតិ(ទ័ព) បានផ្តួលស៊ីម៉ាក់ ដើម្បីតាមប្រជែងបឹងកេត ទោះឱកាសនៅសល់តិច

ក្រុមក្រសួងការពារជាតិ(ទ័ព) បានបន្តយកឈ្នះលើក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ២-០ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ដើម្បីតាមប្រជែងយកពាននៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦ ជាមួយក្រុមបឹងកេតអង្គរ បើទោះបីជាឱកាសនៅមានតិច ដោយសារ បឹងកេត នៅតែអាចយកឈ្នះព្រះខ័នរាជស្វាយរៀងដដែល។

mm1

នៅក្នុងការប្រជែងគ្នាដោយប្រយោលនេះ បឹងកេត បានបន្តយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ១-០ ដែលរកបានដោយខ្សែប្រយុទ្ធ Gbenga នៅនាទីទី៥៥ សម្រាប់ការប្រកួតយ៉ាងស្វិតស្វាញ នៅកីឡដ្ឋានស្វាយរៀង កាលពីយប់ថ្ងៃសុក្រ ដើម្បីរក្សាការគ្រប់គ្រងកំពូលតារាងដោយមាន៤៤ពិន្ទុ។

mm2

ចំណែកក្រុមទ័ព បានយកឈ្នះក្រុមស៊ីម៉ាក់ ២-០ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ការប្រកួតនេះក៏មានភាពតានតឹងផងដែរ ខណៈក្រុមស៊ីម៉ាក់ ដែលធ្លាប់ចាញ់ក្រុមទ័ព ៣-0 ក្នុងជើងទី១ បានបង្កើតឱកាសជាច្រើនលើកនៅមុខទីក្រុមទ័ពនោះ ប៉ុន្តែពួកគេមិនអាចរកបានគ្រាប់បាល់នោះទេ។

mm3

ផ្ទុយទៅវិញ ការបង្កកំហុសនៅមុខទីខ្លួនឯងរបស់ខ្សែការពារក្រុមស៊ីម៉ាក់ នាំឲ្យលោកអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យក្រុមទ័ព ហើយខ្សែប្រយុទ្ធកូរ៉េខាងជើង Choe Myong Ho ជាអ្នកស៊ុតបានសម្រេចនៅនាទីទី៥១ ហើយខ្សែប្រយុទ្ធ កែ វណ្ណៈ ដែលទើបដាក់ឲ្យលេងនៅតង់ទី២ បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ទៀត នៅនាទីទី៨២។

mm4

ការទទួលបាន៣ពិន្ទុបន្ថែម ដើម្បីមាន៤៣ពិន្ទុនេះ បានធ្វើឲ្យទ័ព នៅតែអាចប្រជែងយកពានជាមួយក្រុមបឹងកេត ប៉ុន្តែភាគរយរបស់ពួកគេ នៅសល់មិនច្រើននោះទេ ព្រោះក្រុមទាំង២ នៅសល់តែមួយប្រកួតទៀតដូចគ្នា។

ដោយឡែក ក្រុមភ្នំពេញក្រោន បានលត់ក្រុមអាស៊ីអឺរ៉ុប ៤-០ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃសៅរ៍ ដើម្បីលប់បំបាត់នៅភាពអាម៉ាស់ ដែលធ្លាប់បានចាញ់អាស៊ីអឺរ៉ុប ២-០ ក្នុងជើងទី១។ ប៉ុន្តែក្រុមខេមបូឌានថាយហ្គឺរ បានវាយបកតាមស្មើក្រុមវេស្ទើន ៣-៣ ទាំងលំបាកបំផុត បើទោះបីជាពួកគេធ្លាប់ឈ្នះ ៦-០ ក្នុងជើងទី១ក៏ដោយ៕

ចំណាត់ថ្នាក់ជាបណ្តោះអាសន្ននៃក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦

Capture

The post ក្រុមក្រសួងការពារជាតិ(ទ័ព) បានផ្តួលស៊ីម៉ាក់ ដើម្បីតាមប្រជែងបឹងកេត ទោះឱកាសនៅសល់តិច appeared first on CamboSport.