ឡាន​ Lamborghini ស៊េរី​ថ្មី​ដែល​ទើប​ប្រកាស​ មាន​ម្ចាស់​អស់​ហើយ​

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​ Lamborghini បាន​បង្ហាញ​រូបរាង​រថយន្ត​ស៊េរី​ថ្មី​ដែល​ផលិត​ត្រឹម​ ២០ គ្រឿង និង​ មាន​តម្លៃ​​ប្រមាណ​ ២,២ លាន​ដុល្លារ។

 

ឡាន​ Lamborghini ស៊េរី​ថ្មី​ដែល​ទើប​ប្រកាស​ មាន​ម្ចាស់​អស់​ហើយ​

 

ទន្ទឹម​នឹង​ការ​បង្ហាញ​នេះ​ដែរ ​ក្រុមហ៊ុន​​ឲ្យ​ដឹង​ថា​រថយន្ត​ម៉ូដែល​ Centenario Roadster ទាំង​ ២០ គ្រឿង​នោះ​ មាន​ម្ចាស់​អស់​​ទៅ​ហើយ។ រថយន្ត​ស៊េរី​ថ្មី​នេះ​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ៗ​ដូច​ជា​ អេក្រង់​ Touch ទំហំ​ ១១ អ៊ីញ, Apple CarPlay និង​ ប្រព័ន្ធ​កាមេរ៉ា​​យ៉ាង​ពិសេស​ថែម​ទៀត​ផង។

 

ឡាន​ Lamborghini ស៊េរី​ថ្មី​ដែល​ទើប​ប្រកាស​ មាន​ម្ចាស់​អស់​ហើយ​

 

​និយាយ​ពី​កម្លាំង​របស់​រថយន្ត​ មាន​បំពាក់​ម៉ាស៊ីន​ V12 អាច​បង្កើត​កម្លាំង​បាន​ ៧៧០ សេះ អាច​បង្កើន​ល្បឿន​ពី​ ០-១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម​ ២,៩ វិនាទី ហើយ​ក៏​មាន​ល្បឿន​អតិបរមា​ដល់​ ៣៥០ គ.ម/ម៉៕

 

ឡាន​ Lamborghini ស៊េរី​ថ្មី​ដែល​ទើប​ប្រកាស​ មាន​ម្ចាស់​អស់​ហើយ​

 

ឡាន​ Lamborghini ស៊េរី​ថ្មី​ដែល​ទើប​ប្រកាស​ មាន​ម្ចាស់​អស់​ហើយ​

 

ចុច​អាន៖ Range Rover Sport Coupe ជំនាន់​ថ្មី​ រាង​ប៉ុណ្ណឹង​យ៉ាង​ម៉េច​ដែរ?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarScoops