តារាភាពយន្ត​ម្នាក់​ក្រឡាប់ឡាន​៦​ត្រឡប់ តែ…

​តារា​សម្តែង​សឿ​ន វី​តា​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​​រថយន្ត​ជា​ច្រើន​ត្រឡប់​ សំណាង​​ល្អ​ដែលមិន​ប៉ះពាល់​ដល់ជីវិតអាយុ​ជីវិត ​។

​លោក​​សឿ​ន វី​តា​តារា ​ដែល​កំពុង​ទទួល​បានការ​ងារ​ជា​ច្រើន​លើ​ផ្នែក​រឿង​ភាគ​ចាក់​ផ្សាយ​ទូរទស្សន៍​ធំ ​បាន​ជួប​​ហេតុការណ៍​ក្រឡាប់​រថយន្ត​របស់​ខ្លួននេះ ​កាលពី​​វេលា​យប់​ថ្ងៃ​ទី​២០ ​សីហា​ ​២០១៦ ​ស្ថិត​នៅ​ព្រំប្រទល់​ខេត្តក្រចេះ​ និងស្ទឹង​ត្រែង កាលពី​​វេលា​ម៉ោង​០២​និង​៣០​នាទី​យប់ ​។ ​លោក​វី​តា​ អត់បាន​​ប៉ះពាល់​ដល់​ជីវិត​ឡើយ ​ទោះជា​លោក​ក្រឡាប់​ឡើង​៥​ ទៅ​៦​ត្រឡប់​បែប​ណា​នេះ​ ដែល​នេះគឺជា​សំណាង​ខ្ពស់​មួយ​ ក្នុង​១​ពាន់​គ្រោះថ្នាក់​ ។​

លោក​បញ្ជាក់​​​​ទៀត​​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ សីហា ​២០១៦​ ​លោក​ពិតជា​សំណាង ​ក្នុង​ហេតុការណ៍​នោះ​ព្រោះ​ឆ្ងល់​ដែរ ​ក្រឡាប់​ច្រើន​តង់​មិន​អី​ របួស​មុត​ដៃ​បន្តិច​​ ហើយ​ក្នុង​ឡាន​មាន​តែ​២​នាក់​ គឺ​ប្អូនប្រុស​ខ្ញុំ​និង​ខ្ញុំ​។​ លោក​ថា ​ដោយ​មាន​ភារកិច្ច​ច​ញ​ទៅ​យក​ម៉ូយ​នៅ​ស្ទឹង​ត្រែង ​លោក​ក៏​​ប្រញាប់​ឡើង​ទៅ​ទាំង​យប់​ ព្រោះ​លោក​មាន​អាជីពជា​អ្នក​រត់​តា​ក់ស៊ី​ពី​ស្ទឹង​ត្រែង-​ភ្នំពេញ ​និង​ភ្នំពេញ​-ស្ទឹង​ត្រែង​​​ជាយូរមកហើយ ។​

យ៉ាងណា​ រថយន្ត​ដែល​គ្រោះថ្នាក់​ជា​​រថយន្តស៊ីណា​ ព​ណ៌.​ស ​ដែល​លោក​ទិញ​ជាង​២​ម៉ឺនដុល្លារ ​ដែល​​ការ​​ខូចខាត​អស់​ខ្ទង់​តម្លៃ​ជាង​២​ពាន់​ដុល្លារ​ ។ ហើយ​លោក​បាន​ចំណាយ​ជួល​រថយន្តគេ​ ដឹក​មក​ជួសជុល​អស់​៤០០​ដុល្លារ​ទៀត​ដែរ​ ។ ​

ជា​ការ​មើលឃើញ​ ​គ្រោះថ្នាក់​នេះ ​អាច​ដូច​គ្រូទាយ​ប្រាប់​ថា ឱ្យ​លោក​ដូរ​​រថយន្ត​ពី​ព​ណ៌.​ស ​ទៅ​ប្រើពណ៌ទឹកប្រាក់​ និង​ព​ណ៌​មាស​វិញ​ ព្រោះ​លោក​ឆុង​ឆ្នាំ​អាយុ​៣០​គត់​ តែ​ដឹង​អី​ជួប​រឿង​នេះ​តែ​ម្ត​ង ​ធ្វើ​ឱ្យ​លោក​នឹកឃើញ​ពាក្យ​គ្រូថា​​ ​។

​យ៉ាងណា ​លោក​ត្រូវ​តែ​ដូរ​ព​ណ៌​ឡាន​នា​ពេល​ខាង​មុខ​នេះ​ ដើម្បី​ឱ្យ​ត្រូវ​ហុងស៊ុយ​ ។​ ពេល​នេះ ​លោក​មិនកើត​អី​ទេ ​ហើយ​អាច​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​បានជា​ធម្មតា​ដដែល​ ហើយ​អរគុណ​ដល់​មិត្តភក្តិ​បងប្អូន​ ដែល​បារម្ភ​ និង​សួរសុខទុក្ខ​លោក​ផង​ដែរ​ ។​

លោក​សឿ​ន វី​តា​ ជា​តារា​សម្តែង​ធ្លាប់​លេចមុខ​ក្នុង​ផលិតកម្ម​មហាហង្ស ​និង​ផលិតកម្ម​អិ​ល​ឌី​ ហើយ​ត្រៀម​បង្ហាញ​ស្នាដៃ​ថ្មី​ក្នុង​រឿង
«​ផ្កា​បួន​ទង»​ បញ្ចាំង​នៅ​ស៊ី​​ធី​អិន​ក្នុង​ខែ​នេះ​ដែរ​ ថត​ដល់​ម៉ា​ឡេស៊ី ​និង​សិង្ហបុរី​ និង​រឿង​ភាគ​នៅ​ភី​អិន​អិន​ «​ម្ទេស​ហិ​រ​ ប៉ះ​អំបិល​ប្រៃ» របស់​អិ​ល​ឌី​ ដែល​ផ្សាយ​នៅ​ខែ​ក្រោយ​នេះ ​ដែល​ជួយ​​ឱ្យ​​លោក​ល្បីឈ្មោះ​បន្ត​ទៀត​​ក្នុង​​សិល្បៈ​ ។

ជួយ​​ថែម​ពាក្យ​គុណ​ទឹកដោះ​ម្តាយ​ថ្លៃ​ បាន​ជួយ​លោក​ឱ្យ​រួច​ផុត​ជីវិត​ មាន​តែ​ការ​ធ្វើ​ល្អ​នេះ​ ហើយ​អាច​ជួយ​យើង​គ្រប់​ទិស​ទី​លោក​តែងតែ​ធ្វើបុណ្យ​ ហើយ​ជាមួយ​ឪ​ពុក​ម្តា​យ ក៏ជួយ​គិតគូ​រ​ដល់​គាត់​ដែរ​ ។ ​ដូចនេះ​ អាច​ជា​ទ​ង្វើ​នេះ​ហើយ ​បាន​ជួយ​លោក​ពេល​មាន​បញ្ហា​ការ​សាង​ល្អ​លោក​ជឿ​ហើយ​ពិតជា​បាន​ផល​ល្អ​ ។