មុន​នេះ​បន្តិច សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​បញ្ចូល​រដ្ឋបាល​ជលផល​និង​ព្រៃឈើ​ទៅ​ក្រោម​មន្ទីរ​កសិកម្ម

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ច្របាច់​បញ្ចូល​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​ខណ្ឌ​រដ្ឋបាល​ជលផល​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ត ។

ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៅ​ប៉ុន្មាន​នាទី​ខាងលើ​បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ស្តី​ពី​ការ​ការពារ​និង​អភិរក្ស ធនធានធម្មជាតិ នៅ​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២២ សីហា ២០១៦ ។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៍បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ទទួលខុសត្រូវ​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ហើយ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជា​អ្នក​រៀបចំ​គោលនយោបាយ​សម្រាប់​គ្រប់គ្រង​ធនធានធម្មជាតិ​វិញ ៕