គ្រុយ វណ្ណា ចង់ឲ្យគ្រប់គ្នា Report ទៅ Facebook រឿងចេញសញ្ញា “?”

លោក គ្រុយ វណ្ណា ស្ថាបនិក​បង្កើត​ក្តារ​ចុច​ឆ្លាត​វៃ ចង់​ឲ្យ​មាន​ការ​រាយការណ៍ (Report) ទៅ​ហ្វេសប៊ុក​កាន់​តែ​ច្រើន ពី​រឿង​ការ​ចេញ​សញ្ញា “?” លើ​ចន្លោះ​មើល​មិន​ឃើញ ZWSP (Zero-width Space) នៃ​អក្សរ​យូនីកូដ​​ខ្មែរ។

 

គ្រុយ វណ្ណា ចង់ឲ្យគ្រប់គ្នា Report ទៅ Facebook រឿងចេញសញ្ញា “?”

 

ការ Report នេះ លោក វណ្ណា​ថា ដើម្បី​ឲ្យ​ហ្វេសប៊ុក​ពិចារណា ទៅ​លើ​បញ្ហា​ចេញ​តែ​សញ្ញា “?” ពេល​វាយ​ភាសា​ខ្មែរ​ដោយ​ប្រើ (Zero-width Space) លើ​បណ្ដាញ​សង្គម​យក្ស​​មួយ​រយៈ​​នេះ​។

 

សម្រាប់​រូប​លោក​ផ្ទាល់ បាន Report ទៅ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​របស់​លោក Mark Zuckerberg តាំង​ពី​ពេល​បញ្ហា​សញ្ញា “?” កើត​ឡើង​ថ្មីៗ​មក​ម៉្លេះ ហើយ​លោក​ក៏​ចង់​ឲ្យ​គ្រប់​គ្នា Report ទៅ​ហ្វេសប៊ុក​កាន់​តែ​ច្រើន។ លោក​ថា បញ្ហា ZWSP កើត​ឡើង​យូរ​ហើយ​លើ​ហ្វេសប៊ុក តែ​​មិន​ដែល​ចេញ​សញ្ញា “?” ដូច​លើក​នេះ​ឡើយ។

 

ម្ចាស់​ក្រុមហ៊ុន ALiEN DEV រូប​នេះ​បន្ថែម​ថា បើ​បញ្ហា​សញ្ញា “?” លើ Facebook ដោះ​ស្រាយ​មិន​កើត​នោះ​ទាំងអស់​គ្នា​ត្រូវ​ចាំ​បាច់​ឈប់​ប្រើ ZWSP (Zero-width Space) ពេល​វាយ​អក្សរ​ខ្មែរ​លើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​សញ្ញា “?” ត​​ទៅ​ទៀត៕

 

អាន៖ មូលហេតុ​និងដំណោះស្រាយ អក្សរ​ខ្មែរ​ចេញ​តែ​សញ្ញា “?” លើ Facebook

 

អត្ថបទ៖ ប៉ែត ផាន់និត