សម្ដេច ហ៊ុន សែន ប្រកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​ជួបពិភាក្សា​គ្នា​៣​ខែម្ដង​ និពន្ធដោយ : ថ្មីៗ       August-22-2016, 9:19 am         580

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន ប្រកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​ជួបពិភាក្សា​គ្នា​៣​ខែម្ដង​​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​ជួបពិភាក្សា​គ្នា​រាល់​៣​ខែម្ដង លើ​បញ្ហា​ធនធានធម្មជាតិ ដើម្បី​ទទួលបាន​ព័ត៌មាន​ពិត ក្នុងការ​ដោះស្រាយ​និង​ទប់ស្កាត់​ការបាត់បង់​ធនធានធម្មជាតិ​។​

​ថ្លែង​ក្នុង​វេទិការ​ស្តីពី ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​តាម​ក្រសួង​ពាក់ព័ន្ធ​នឹង​កិច្ចការងារ​ធនធានធម្មជាតិ​ទាំងអស់ ត្រូវ​ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​លើ​បញ្ហា​ធនធានធម្មជាតិ​នេះ​។​«​រាល់​៣​ខែម្ដង​ក្រសួង​ពាក់ព័ន្ធ ត្រូវ​ពិភាក្សា​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​ព្យាយាម​ស្ដាប់​ពាក្យពិត​៣​ខែម្ដង ហើយ​កុំ​ស្ដាប់​ពាក្យ​មិន​ពិត​៥​ឆ្នាំ​ម្ដង​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​៕