បញ្ចប់ក្តីកង្វល់ រឿងក្លិនខ្លួនពេលមានគភ៌

បញ្ចប់ក្តីកង្វល់ រឿងក្លិនខ្លួនពេលមានគភ៌

ស្ត្រីមួយចំនួនពេលមានគភ៌តែងជួបនូវបញ្ហាក្លិនខ្លួនដែលនាំឱ្យកើតការព្រួយបារម្ភនិងបង្កឱ្យបាត់បង់នូវបុគ្គលិកលក្ខណៈល្អកាលពីមុនមក ។ បញ្ហាក្លិនខ្លួនជារឿងមួយជះផលអាក្រក់ និង មនុស្សជាច្រើនតែងជួបការលំបាកក្នុងការបំបាត់វាទៅវិញ ។ចំពោះក្រុមមនុស្សដែលរស់នៅក្នុងតំបន់ប្រទេសក្តៅតែងជួបបញ្ហាលំបាកបំផុតរឿងក្លិនខ្លួនដែលមិនត្រឹមតែរំខានអារម្មណ៍របស់ខ្លួនឯងទេ ប៉ុន្តែវានៅរំខានដល់អារម្មណ៍របស់អ្នកដទៃថែមទៀត ។

តើការកើតក្លិនខ្លួនក្នុងអំឡុងពេលមានគភ៌បណ្តាមកពីកត្តាអ្វីខ្លះ ?

– ក្លិនខ្លួនតែងបង្កើតឡើងចេញមកពីក្រពេញញើសក្នុងរាងកាយពិសេសវានឹងប្រមូលផ្តុំច្រើនបំផុតនៅត្រង់ចំណុចហប់កន្លោះកន្លៀតដូចជាត្រង់ឃ្លៀកគល់ភ្លៅជាដើម ។

– ក្នុងខណៈពេលដែលរាងកាយមានអារម្មណ៍ខុសពីប្រក្រតីដូចជា ភ្ញាក់ផ្អើល ភ័យរន្ធត់ ខឹង តានតឹង រាងកាយរបស់យើងតែងបញ្ចេញញើសចេញមកច្រើនជាងប្រក្រតី ។

– កើតចេញពីអ៊័រម៉ូន ពិសេសក្នុងអំឡុងពេលដែលក្មេងកំពុងលូតលាស់ឈានចូលយុវវ័យ ឬ ខណៈពេលដែលមានគភ៌ ព្រោះថា អំឡុងពេលនេះអ័រម៉ុនមានមការផ្លាស់ប្តូរច្រើនក្នុងរាងកាយ ។ អំឡុងពេលនេះដែរការកើតក្លិនខ្លួនក៏មានអត្រាខ្ពស់ជាងធម្មតាជានិច្ច ។

– នៅពេលក្នុងរាងកាយរបស់ស្ត្រីមានគភ៌ កើតមានចលនាអ្វីមួយឡើង ជាធម្មតាហើយវាតែងជំរុញឱ្យមានអារម្មណ៍ថាក្តៅ និង មានការបញ្ចេញញើសមកច្រើនជាងប្រក្រតីទើបក្លិនខ្លួនក៏បញ្ចេញឡើងមកព្រមជាមួយគ្នាផងដែរ ។

– សភាពអាកាសធាតុក្តៅឬប្រកបការងារនៅទីកន្លែងក្តៅស្អុះស្អាប់ដែលបង្កឱ្យកើតញើសនិងមានមីក្រុបប្រមូលផ្តុំទុកហេតុនេះវាទើបបង្កើតជាក្លិនខ្លួនឡើងមកតែម្តង ។

– ក្លិនកើតមកពីកត្តាចំណីអាហារដែលយើងបរិភោគចូលទៅក្នុងនោះមានដូចជាគ្រឿងទេស ខ្ទឹមស ខ្ទឹមបារាំង ជីវ៉ានស៊ុយ សម្លរការីជាដើម ។

– កើតពីប្រភេទសម្លៀកបំពាក់ដែលយើងប្រើស្លៀកពាក់ដូចជាសាច់ក្រណាត់សារ៉ូ សាច់នីឡុង ដែលធ្វើឱ្យងាយបែកញើសប្រមូលផ្តុំលើសម្លៀកបំពាក់បង្កជាក្លិនទាំងសម្លៀកបំពាក់និងក្លិនខ្លួនលាយឡើងគ្នាឡើង ។ ដើម្បីចៀសវាងនូវបញ្ហាក្លិនខ្លួនទាំងនេះស្ត្រីជាម្តាយ គប្បីចេះរកវិធីទប់ទល់និងការពារវាឱ្យបានទាន់ពេលវេលាចៀសវាងឱ្យក្លិននេះកើតឡើងដែលមិនត្រឹមរំខានអារម្មណ៍ខ្លួនឯងទេ ប៉ុន្តែវានៅសាងអារម្មណ៍មិនល្អដល់អ្នកដទៃដែលប្រការនេះគប្បីចៀសវាង ។ នេះជាវិធានទប់ទល់បញ្ហាក្លិនខ្លួនដែលោកអ្នកអាចអនុវត្តបានដូចជា ៖

– ងូតទឹកជម្រះរាងកាយយ៉ាងហោចណាស់ក្នុងមួយថ្ងៃឱ្យបាន ២ ដង ។ បើក្នុងរដូវក្តៅផង អាចងូតកាន់តែច្រើនលើកកាន់តែប្រសើរ ដើម្បីលាងសម្អាតញើសដែលប្រមូលផ្តុំដោយក្លិនអាក្រក់នោះចេញទៅវិញ ។

– ស្លៀកសំលៀកបំពាក់សាច់ក្រណាត់ដែលធ្វើពីសរសៃធម្មជាតិ ពិសេសសាច់ស្ពុកដែលជក់ទឹកមិនងាយបញ្ចេញក្លិនមកក្រៅ ។ ក្រៅពីនេះមិនត្រូវស្លៀកសំលៀកបំពាក់ណាដែលហប់បង្កឱ្យឆាប់បែកញើសដែលងាយនឹងធ្វើឱ្យកើតមានក្លិនខ្លួនឆាប់រហ័ស ។

– ចៀសវាងបរិភោអាហារដែលមានក្លិនខ្លាំង ពិសេសមានសារជាតិអាល់កុល ឬ ពពួកកាហ្វេអ៊ីន ។

– ប្រើសារជាតិរំងាប់ក្លិនរាងកាយដែលមានលក់ទៅទីផ្សារដូចជា គ្រឿងសំអាងបំបាត់ក្លិនខ្លួន ប្រើសាច់ជូរលុញឃ្លៀក ស្ព្រៃបាញ់ខ្លួន ឬសូម្បីតែទឺកអប់ជាដើម ។

បន្ទាប់ពីទារកប្រសូត្រចេញមកហើយតាមធម្មតាការកើតក្លិនខ្លួនរបស់ស្ត្រីជាម្តាយនឹងអាចបាត់ទៅវិញ ប៉ុន្តែបើក្លិននេះនៅតែបន្តកើតឡើងទៀតគប្បីរកវិធីបំបាត់ទៅវិញ។ក្នុងករណីធ្ងន់ធ្ងរស្ត្រីជាម្តាយអាចធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញពីព្រោះថាគេអាចរកវិធីជាក់លាក់ណាមួយបំបាត់ទៅវិញយ៉ាងមានប្រសិទ្ធភាព ។

ត្រូវចងចាំថាមិនត្រូវទុកក្លិនខ្លួនដោយមិនមានវិធានការបំបាត់ទៅវិញឡើយពីព្រោះថាវាជាអ្នកបំផ្លាញបុគ្គលិកលក្ខណៈរបស់យើងបើមិនតិចក៏ច្រើនផង។ក្រៅពីនេះវាមិនត្រឹមតែសាងឱ្យខូចអារម្មណ៍ដល់ខ្លួនឯងទេ តែវាងនៅបង្កើតឱ្យមានការមិនពេញចិត្តពីសំណាក់អ្នកនៅក្បែរខ្លួនយើងផង ៕

ប្រភព ៖ pmhotnews

  • បញ្ចប់ក្តីកង្វល់ រឿងក្លិនខ្លួនពេលមានគភ៌已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:សុខភាព
Tags: