រដ្ឋមន្ត្រី​ក្រសួង​អប់រំ​៖ បាក់​ឌុប​ឆ្នាំ​នេះ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​​ (វីដេអូ)

មានវីដេអូ ៖ 

រាជធានីភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ឯកឧត្ដម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា សម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា ឆ្នាំនេះដែលជាឆ្នាំទី៣ គឺមានលក្ខណៈប្រសើរជាងឆ្នាំមុន។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​៖ បាក់​ឌុប​ឆ្នាំ​នេះ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​​ (វីដេអូ)
មានប្រសាសន៍បែបនេះ ដោយឯកឧត្ដមបានបញ្ជាក់ថា ឆ្នាំនេះការយកសំណើឯកសារ ដើម្បីលួចចំលងឃើញថា មានថយចុះខ្លាំង បើក្រឡេកមើលឆ្នាំទី១ នៅវិទ្យាល័យព្រះស៊ីសុវត្ថិមានលួចលាក់ឯកសារច្រើន ឆ្នាំទី២មានការថយចុះច្រើនគួរសមវិញ ដោយឡែកឆ្នាំនេះ គឺមិនមានតែម្តង ហើយបេក្ខជនប្រឡងក៏មានទំនុកចិត្តច្រើនជាងមុនផងដែរ ដោយសារពួកគេបានត្រៀមរួចជាស្រេចសម្រាប់ការប្រឡងដែលធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦នេះ ។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​៖ បាក់​ឌុប​ឆ្នាំ​នេះ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​​ (វីដេអូ)
ឆ្នាំនេះបេក្ខជនសរុបមានចំនួន ៩៣ ៧៥២ នាក់ ស្រី៤៥ ២៣៧នាក់ ចែកជា១៥៧ មណ្ឌលសំណេរ ស្មើនឹង ៣ ៧៨១បន្ទប់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ ហើយសម្រាប់មុខវិជ្ជាប្រឡងនៅថ្ងៃទី១៖ ២២ សីហា ២០១៦គឺ៖
-ថ្នាក់វិទ្យាសាស្ត្រ ៖ពេលព្រឹក គីមីវិទ្យា និងជីវវិទ្យា និង ពេលរសៀល ប្រវត្តិវិទ្យា និងភាសាបរទេស។
-ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ពេលព្រឹក ភូមិវិទ្យា ប្រវត្តិវិទ្យា និងពេលរសៀល ផែនដី និងបរិស្ថានវិទ្យា និងភាសាបរទេស។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​៖ បាក់​ឌុប​ឆ្នាំ​នេះ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​​ (វីដេអូ)