ឧត្ដមសេនីយ៍អាមេរិក ព្រមានរុស្ស៊ី និងស៊ីរី ព្រោះមកវាយប្រហារដល់មាត់ទ្វារផ្ទះអាមេរិក

ឧត្ដមសេនីយ៍ និងជាមេបញ្ជាការកងទ័ពពិសេសអាមេរិកប្រចាំការនៅប្រទេសអ៊ីរ៉ាក់ បានធ្វើការព្រមានដល់កងទ័ពអាកាសរុស្ស៊ី និងស៊ីរី បន្ទាប់ពីស៊ីរីបើកការវាយប្រហារមួយ ស្ថិតនៅកៀកបំផុតនឹងមូលដ្ឋានទ័ពអាមេរិក ហើយត្រូវអាមេរិកព្រមានថា គេនឹងបញ្ចេញប្រតិកម្មទៅវិញ បើគេមានអារម្មណ៍ថា គេត្រូវបានគំរាមកំហែងដោយក្រុមណាមួយ ដែលការព្រមាននេះ ធ្វើឡើងដោយឧត្ដមសេនីយ៍Stephen Townsend
ឧត្ដមសេនីយ៍អាមេរិក ព្រមានរុស្ស៊ី និងស៊ីរី ព្រោះមកវាយប្រហារដល់មាត់ទ្វារផ្ទះអាមេរិក
កងទ័ពអាមេរិកត្រូវបានបញ្ជាឲ្យឡើងយន្តហោះ បើកសំដៅទៅមូលដ្ឋានទ័ពនៅតំបន់កើតហេតុភ្លាមៗ ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយដែលអាចកើតមាន បន្ទាប់ពីយន្តហោះ Su-24 របស់ស៊ីរី២គ្រឿង ទម្លាក់គ្រាប់បែកនៅកៀកបំផុត នឹងមូលដ្ឋានទ័ពអាមេរិក នៅភាគឦសាននៃទីក្រុង Hasakah ។ អាមេរិកបានព្យាយាមទាក់ទងវិទ្យុទៅយន្តហោះស៊ីរីដែរ ប៉ុន្តែគ្មានការឆ្លើយតបអ្វីសោះ ដូច្នេះហើយគេក៏ទាក់ទងបន្តទៅទីបញ្ជាការរុស្ស៊ី ដោយរុស្ស៊ីបញ្ជាក់ថា គេមិនបានចូលរួមប្រតិបត្តិការនោះទេ ។
ពេលយន្តហោះអាមេរិកទៅដល់ យន្តហោះស៊ីរីទាំងនោះហោះចេញពីតំបន់កើតហេតុហើយ ភ្លាមៗដើម្បីកុំឲ្យមានហេតុការណ៍ដូចនេះទៀត កងទ័ពពិសេសអាមេរិកត្រូវបានបញ្ជាឲ្យរើមូលដ្ឋានទៅកន្លែងផ្សេង ទាំងដែលមានយន្តហោះចម្បាំងហោះក្រវែល ល្បាតលើអាកាសជានិច្ច ។
គួរបញ្ជាក់ថា រវាងអាមេរិក និងរុស្ស៊ី ដែលសុទ្ធជាមហាអំណាចប្រលូកក្នុងសង្គ្រាមស៊ីរីនេះ បានធ្វើការយោគយល់គ្នា និងផ្លាស់ប្ដូរព័ត៌មានជាមួយគ្នារឹតតែច្រើន បន្ទាប់ពីយន្តហោះចម្បាំងប្រទេសទាំង២ ធ្លាប់វិះនឹងប៉ះទង្គិចគ្នាម្ដងលើដែនអាកាស ក្នុងបេសកកម្មវាយប្រហារលើតំបន់ជាមួយគ្នា ៕
ប្រភព ៖ pmhotnews

  • ឧត្ដមសេនីយ៍អាមេរិក ព្រមានរុស្ស៊ី និងស៊ីរី ព្រោះមកវាយប្រហារដល់មាត់ទ្វារផ្ទះអាមេរិក已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:កំសាន្ត
Tags: