Neymar ​សាក់​រូប​អូឡាំពិក តែ​​លា​ឈប់​​តំណែង​ប្រធាន​ក្រុម​ប្រេស៊ីល

Neymar ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​បាន​​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ​បន្ទាប់​ពី​ប្រធាន​ក្រុម​រូប​នេះ​ ស៊ុត​ហ្វ្រីឃីក​១​គ្រាប់ និង​ស៊ុត​បាល់​ប៉េណាល់ទី​ជ័យ​ជម្នះ​​លើ​ U-23 អាល្លឺម៉ង់ ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ឈ្នះ​មេដាយ​មាស​អូឡាំពិក។

 

Neymar ​សាក់​រូប​អូឡាំពិក តែ​​លា​ឈប់​​តំណែង​ប្រធាន​ក្រុម​ប្រេស៊ីល

Neymar ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល

 

ប្រេស៊ីល ធ្លាប់​លើក​ពាន​ World Cup បាន​ដល់​ទៅ​៥​សម័យ​កាល​ ប៉ុន្តែ​​តារា​ល្បីៗ​ជើង​ចាស់​មួយ​ចំនួន​ដូច​ជា Pele, Ronaldo, Ronaldinho និង​កីឡាករ​ឆ្នើមៗ​ច្រើន​នាក់​ទៀត​ មិន​ដែល​ជួយ​ឲ្យ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ម្ដង​ណា​ឡើយ​ ទើប​តែ​នៅ​ឆ្នាំ​២០១៦​នេះ​ Neymar បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​ឲ្យ​ប្រេស៊ីល។

 

ដើម្បី​ជា​ការ​អបអរ​ដល់​ជ័យ​ជម្នះ​នេះ​ កីឡាករ​វ័យ​​២៤​ឆ្នាំ​ បាន​​សាក់​រូប​អូឡាំពិក និង​អក្សរ “Rio 2016” នៅ​​ក​ដៃ​ខាង​ឆ្វេង ដើម្បី​ទុក​ជា​អនុស្សាវរីយ​មិន​អាច​បំភ្លេច​បាន។ ប៉ុន្តែ​​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ ​ក៏​បាន​ប្រកាស​លា​ឈប់​ពី​តំណែង​ប្រធាន​ក្រុម​​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ផង​ដែរ។

 

Neymar ​សាក់​រូប​អូឡាំពិក តែ​​លា​ឈប់​​តំណែង​ប្រធាន​ក្រុម​ប្រេស៊ីល

 

Neymar ​សាក់​រូប​អូឡាំពិក តែ​​លា​ឈប់​​តំណែង​ប្រធាន​ក្រុម​ប្រេស៊ីល

 

ក្រោយ​ចប់​ការ​ប្រកួត​ Neymar បាន​ប្រាប់​ដល់​សារព័ត៌មាន​ប្រេស៊ីល​ថា៖ “ថ្ងៃ​នេះ​ខ្ញុំ​សុំ​ឈប់​ធ្វើ​ជា​ប្រធាន​ក្រុម​ទៀត​ហើយ។ ខ្ញុំ​នឹង​ផ្ញើ​សារ​ទៅ​គ្រូ​បង្វឹក​ឈុត​ធំ​លោក​ Tite ថា​ចាប់​ពី​ពេល​នេះ​ គាត់​អាច​ស្វែង​រក​ប្រធាន​ក្រុម​ថ្មី។ ថ្ងៃ​នេះ​ខ្ញុំ​​ក្លាយ​ជា​ជើង​ឯក​ ហើយ​ខ្ញុំ​បោះបង់​តំណែង​ប្រធាន​ក្រុម។ វា​ជា​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ និង​មាន​កិត្តិយស​បំផុត”៕

 

Neymar ​សាក់​រូប​អូឡាំពិក តែ​​លា​ឈប់​​តំណែង​ប្រធាន​ក្រុម​ប្រេស៊ីល

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals