ក្រុមហ៊ុន​ចិន ចង់​ទិញ​យក​ក្លឹប​ហង្ស​ក្រហម​ Liverpool

ក្រុមហ៊ុន​ចិន​ Everbright ​និង​ PCP Capital Partners ​​កំពុង​ចាប់អារម្មណ៍​​​ចង់​ទិញ​យក​ក្លឹប​បាល់ទាត់​អង់គ្លេស​ហង្ស​ក្រហម​ Liverpool ​​ពី​មហាសេដ្ឋី​អាមេរិក។

 

ក្រុមហ៊ុន​ចិន ចង់​ទិញ​យក​ក្លឹប​ហង្ស​ក្រហម​ Liverpool

 

បើ​តាម​សារព័ត៌មាន​ Financial Times​ ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ចិន​ដែល​មាន​ប្រាក់​រាប់​​ពាន់​​លាន​ដុល្លារ បាន​ដាក់​សំណើ​ដេញ​​ថ្លៃ​ក្លឹប​ Liverpool រួច​ហើយ ក្នុង​តម្លៃ​៧០០​លាន​ផោន។ ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​ Fenway Sports Group ​ដែល​ជា​ម្ចាស់​ក្លឹប​ហង្ស​ក្រហម​បច្ចុប្បន្ន​ បាន​បដិសេធ​ថា​ ពុំ​បាន​ទទួល​សំណើ​ដេញ​ថ្លៃ​អ្វី​ទេ ហើយ​ម្ចាស់​ក្លឹប​លោក​ John W Henry ​ក៏​គ្មាន​បំណង​លក់​​នោះ​​ដែរ។

 

ក្រុមហ៊ុន​ចិន ចង់​ទិញ​យក​ក្លឹប​ហង្ស​ក្រហម​ Liverpool

លោក​ John W Henry (ពាក់វែនតា, ស្តាំ) ម្ចាស់​ក្លឹប​ Liverpool បច្ចុប្បន្ន

 
ក្រុមហ៊ុន​អាមេរិក​ FSG ​បាន​ទិញ​ក្លឹប​ Liverpool កាល​ឆ្នាំ​២០១០ ​ក្នុង​តម្លៃ​៣០០​លាន​ផោន​ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ក្លឹប​ហង្ស​ក្រហម មាន​តម្លៃ​ប្រហែល​ដល់​ទៅ​ជាង​៧០០​លាន​ផោន​ឯ​ណោះ។ បើ​តាម​ Deloitte’s Football Money League បាន​ឲ្យ​​ដឹង​ថា Liverpool ជា​ក្លឹប​មាន​ជាង​គេ​លំដាប់​ទី​៩​លើ​ពិភពលោក​ ​ដោយ​មាន​ចំណូល​៣៣៩​លាន​ផោន​ (៤៤២,៦៨​លាន​ដុល្លារ) ​កាល​រដូវ​កាល​២០១៤-២០១៥៕

 

ក្រុមហ៊ុន​ចិន ចង់​ទិញ​យក​ក្លឹប​ហង្ស​ក្រហម​ Liverpool

 

ក្រុមហ៊ុន​ចិន ចង់​ទិញ​យក​ក្លឹប​ហង្ស​ក្រហម​ Liverpool

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC