នៅ​​មណ្ឌល​វិទ្យាល័យ​​ក្រុង​ព្រះ​សីហនុ ​ដក​ហូត​នាឡិកា​ Smart Watch បាន​មួយ​គ្រឿង​

នៅ​​​មណ្ឌល​ប្រលង​វិទ្យាល័យ​​ក្រុង​​ព្រះ​សីហនុ កាល​​ម៉ោង​ ៧:៣៥​នាទី​ព្រឹក​​កន្លង​ទៅ មាន​ការ​ដក​ហូត​​នាឡិកា​ដៃ Smart Watch មួយ​គ្រឿង​ពី​បេក្ខជន​។ នេះ​បើ​យោង​​តាម​​​ទំព័រ​ Facebook របស់ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពីមួយ​ម៉ោង​​​មុន​​នេះ។ ​

 

នៅ​​មណ្ឌល​វិទ្យាល័យ​​ក្រុង​ព្រះ​សីហនុ ​ដក​ហូត​នាឡិកា​ Smart Watch បាន​មួយ​គ្រឿង​

 

គួរ​បញ្ជាក់​ថា ស្ថាន​ភាព​​​នៅ​តាម​​មណ្ឌល​ប្រលង​បាក់​ឌុប​​​ជា​ច្រើន​ មាន​​សភាព​​ស្ងប់​ស្ងាត់​ធម្មតា​​ ជា​ពិសេស​នៅ​​តាម​មណ្ឌល​រាជ​ធានី​ភ្នំពេញ​ ដោយ​មាន​កម្លាំង​​ការពារ​សន្តិសុខ​​យាម​កាម​ត្រឹម​ត្រូវ។ តែ​យ៉ាង​ណា​មិញ​ ក៏​​​​មាន​រឿង​មិន​ប្រក្រតី​ខ្លះ​ៗ​ កើត​ឡើង គួរ​ឲ្យ​កត់​សម្គាល់​ កាល​ព្រឹក​មិញ៖

 

នៅ​​មណ្ឌល​វិទ្យាល័យ​​ក្រុង​ព្រះ​សីហនុ ​ដក​ហូត​នាឡិកា​ Smart Watch បាន​មួយ​គ្រឿង​

 

​*** ​​​នៅ​មណ្ឌល​ប្រលង​ អនុវិទ្យាល័យ​ចតុមុខ​ បើ​ទោះ​ជា​មាន​អនុរក្ស​នៅ​ចាំ​ឆែក​ឆេរ​មុខ​ច្រក​ចូល​ ក៏​មាន​​បេក្ខជន​ប្រលង​មួយ​ចំនួន​ព្យាយាម​​លួច​យក​ព្រីយ៉ុង​​​ចូល។ ​​​តាម​អនុរក្ស​ម្នាក់​​បាន​ឲ្យ​ប្រាប់​ថា បេក្ខជន​​បាន​លាក់​សំណៅ​ឯកសារ​​ទាំង​នោះ​នៅ​ក្នុង​ស្បែក​ជើង​ឃ្លុប​។

 

នៅ​​មណ្ឌល​វិទ្យាល័យ​​ក្រុង​ព្រះ​សីហនុ ​ដក​ហូត​នាឡិកា​ Smart Watch បាន​មួយ​គ្រឿង​

 

*** នៅ​មណ្ឌល​ប្រលង បឋម​សិក្សា​ព្រះ​នរោត្តម​ នៅ​​សល់​​រយៈ​ពេល​៣៥​​នាទី​មុន​ការ​ប្រលង​ មាន​បេក្ខជន​​ជា​សិស្ស​ស្រី​ម្នាក់ មក​ពី​វិទ្យាល័យ​ហ៊ុន​ សែន​ប៊ុន​រ៉ានី​វត្ត​ភ្នំ បាន​​​​​​មិន​បាន​យក​កាត​សិស្ស​របស់​ខ្លួន​​​មក ដោយ​ច្រឡំ​យក​កាត​​របស់​​អ្នក​ដទៃ​មក​វិញ ព្រម​ទាំង​​ច្រឡំ​ឈ្មោះ​​នឹង​បេក្ខជន​​​​​​​​ដែល​​​​​បាន​ចូល​​អង្គុយ​ក្នុង​បន្ទប់​ប្រលង​​​​។ ដូច​នេះ​អនុរក្ស​ពុំ​អនុញ្ញាត​ឲ្យ​បេក្ខជន​​​ស្រី​ខាង​លើ​​ចូល​​ក្នុង​មណ្ឌល​ប្រលង​ឡើយ ដោយ​​ណែនាំ​​ឲ្យ​សិស្ស​ស្រី​​រូប​នោះ ទាក់​ទង​ទៅ​​វិទ្យាល័យ​ខ្លួន។

 

នៅ​​មណ្ឌល​វិទ្យាល័យ​​ក្រុង​ព្រះ​សីហនុ ​ដក​ហូត​នាឡិកា​ Smart Watch បាន​មួយ​គ្រឿង​

 

​​​​​​*** នៅ​មណ្ឌល​អនុវិទ្យាល័យ​កម្មករ ខេត្ត​ព្រះ​សីហនុ មាន​បេក្ខជន​ម្នាក់​ខ្យល់​គរ ឥឡូវ​ត្រូវ​​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ហើយ។ នេះ​បើ​តាម​ទំព័រ​ Facebook របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

នៅ​​មណ្ឌល​វិទ្យាល័យ​​ក្រុង​ព្រះ​សីហនុ ​ដក​ហូត​នាឡិកា​ Smart Watch បាន​មួយ​គ្រឿង​

 

*** នៅ​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​ស្វាយ​អន្ទរ វេលា​ម៉ោង​០៨:០០​ ​នាទី​ព្រឹក​​មាន​​សិស្ស​ស្រី​ជា​បេក្ខជន​ម្នាក់​មាន​អាការៈ​វិល​មុខ និង​ក្អួត​ តែ​ក្រុម​គ្រូ​ពេទ្យ​បាន​​ជួយ​ពិនិត្យ​ ហើយ​ពេល​នេះ​​បេក្ខជន​រូប​នោះ​បាន​ចូល​បន្ទប់​ប្រលង​វិញ​ហើយ។ នេះ​បើ​តាម​ទំព័រ​ Facebook របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។​

 

នៅ​​មណ្ឌល​វិទ្យាល័យ​​ក្រុង​ព្រះ​សីហនុ ​ដក​ហូត​នាឡិកា​ Smart Watch បាន​មួយ​គ្រឿង​

 

ចុចអាន៖ ការ​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ ស្ងប់ស្ងាត់​ល្អ នៅ​ព្រឹក​ថ្ងៃ​ដំបូង

អត្ថបទ៖ មាន រតនា​​​​​​​​​​​